Van Der Sar បោះសម្ដីត្រង់ៗថា កីឡាករម្នាក់នេះ គ្មានអ្វីខុសពី Ronaldo នោះទេ

//s5.kh1.co/ca/cab5086164b4c52a6cdbdda2cc4366596069485d.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ អតីតអ្នកចាំទីរបស់ Juventus និង Manchester United លោក Edwin Van der Sar ជឿជាក់ថាខ្សែការពារវ័យក្មេង Matthijs De Ligt នឹងក្លាយជាកីឡាករល្អមួយរូបលើលោក នៅពេលអនាគត ព្រោះតែគេមានភាពស្រេកឃ្លាននូវអ្វីដែលថ្មីដូចទៅនឹងរៀមច្បង Cristiano Ronaldo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកប្រតិបត្តិរបស់ក្លិបជើងឯកហូឡង់ Ajax លោក Van Der Sar ធ្លាប់បានឃើញពីការវិវឌ្ឍន៍យ៉ាងល្អប្រើសើររបស់ De Ligt កាលពីគេនៅក្មេង ដែលវាដូចទៅនឹងអ្វីដែលលោកធ្លាប់បានឃើញ Cristiano Ronaldo ធ្វើបែបនេះដូចគ្នានៅ Manchester United។

កីឡាករ Matthijs De Ligt
កីឡាករ Matthijs De Ligt

ថ្លែងនៅក្នុងបទសម្ភាសមួយឲ្យសារព័ត៌មានកីឡាល្បីឈ្មោះក្នុងប្រទេសអ៊ីតាលី បុរសសញ្ជាតិហូឡង់បានឲ្យដឹងថា៖

“De Ligt តែងតែអភិវឌ្ឍសមត្ថភាពរបស់គេ ឲ្យក្លាយជាកីឡាករល្អមួយរូបនៅលើលោក។ ខ្ញុំធ្លាប់ជួបម្នាក់ដែលដូចនេះគឺ Cristiano Ronaldo។ ខ្ញុំធ្លាប់លេងជាមួយ Ronaldo នៅ Manchester United ហើយខ្ញុំបានឃើញថា De Ligt មិនខុសពី Ronaldo នោះទេ។ ខ្ញុំច្បាស់ថាដូចជាគ្មានអ្វីព្រួយបារម្មណ៍សម្រាប់អនាគតរបស់គេទេ។”

លោក Edwin Van der Sar
លោក Edwin Van der Sar

គួរឲ្យដឹងដែរថា ខ្សែការពារវ័យ២០ឆ្នាំ De Ligt បច្ចុប្បន្នកំពុងលេងឲ្យ Juventus ជាមួយរៀមច្បង Ronaldo ក្រោយផ្លាស់ពី Ajax មកកាន់ទឹកដីអ៊ីតាលីកាលពីទីផ្សាររដូវក្ដៅកន្លងទៅ ក្នុងតម្លៃខ្លួន ៨៥,៥លានអឺរ៉ូ៕

De Ligt និង Ronaldo
De Ligt និង Ronaldo

ប្រភពjuvefc.com

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T