ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ បាន សុំលុយម្តាយ៥ម៉ឺន រៀលទៅដើរលេងបុណ្យ បញ្ចុះសីម៉ាជាមួយមិត្តភក្តិ ម្តាយឲ្យលុយ តែ៣ម៉ឺនរៀល ក៏ខឹងម្តាយខ្លាំង ពេកដាច់ចិត្ត ទៅលេប ថ្នាំពុល សម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ គ្មាននរណាជួយ ទាន់កាលពី ម៉ោង ០៣ទៀបភ្លឺ យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១២ ចំណុចភូមិគោក ពន្លៃ ឃុំចំណោម ស្រុលមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាល ស្រុកមង្គលបុរី បាន ឲ្យដឹងថា យុវជនចិត្តខ្លាំង លេបថ្នាំពុល សម្លាប់ខ្លួន មានឈ្មោះ ម៉ុន ហៀក អាយុ ១៩ ឆ្នាំ រស់នៅ ភូមិឃុំខាងលើ។

មុនពេល កើតហេតុ នៅព្រឹកថ្ងៃ ទី២៤  ខែមីនា ឆ្នាំ២០១២ គឺយុវជនរូបនេះ សុំ លុយម្តាយ ចំនួន ៥ម៉ឺនរៀល ទៅដើរលេង បុណ្យបញ្ចុះសីម៉ា នៅវត្តរូងក្របៅ តែនៅពេលនោះ ម្តាយនិយាយ ថាម្តាយ អត់លុយទេកូន យកតែ៣ម៉ឺនរៀល បានហើយ យុវជននេះខឹង និងម្តាយមិនខ្ចី យកលុយ៣ម៉ឺន រៀលនោះ បន្ទាប់មក ដើរចេញ ពីផ្ទះមួយសន្ទុះធំមិន ដឹងទៅសម្ងំ លេប ថ្នាំ ពុល នៅកន្លែងណា។

ស្រាប់តែបន្ទាប់ មកឃើញយុវជនរូបនេះ មកដេកនៅក្នុងអង្រឹង ក្បែរជង្រុកស្រូវ ក្រោមផ្ទះជីតា ។ សមត្ថកិច្ចដដែល បានបន្ត ថាលុះជីតាឃើញ ចៅដេកយូរ ពេករហូតដល់វេលា ម៉ោង៦ល្ងាច ជីតាក៏ទៅដាស់ ឲ្យ ក្រោក ។

ទន្ទឹមនោះ យុវជននេះ ឆ្លើយប្រាប់ថាជីតាថា រូបគេលេបថ្នាំ បំពុលកណ្តុរ អស់០១ ថង់។ គ្រាន់តែឭ ចៅប្រាប់ដូច្នេះ ភ្លាម ជីតា ក៏ ប្រញាប់ ទៅប្រាប់ម្តាយវា ហើយភ្លាមនោះម្តាយ ក៏ទៅហៅគ្រូពេទ្យ ក្នុង ភូមិមក ចាក់ថ្នាំបន្សាប ជាតិពុល និងព្យួរសេរ៉ូម ឲ្យដេកលើគ្រែ ក្រោមផ្ទះជីតា។

លុះព្យួរ សេរ៉ូមអស់កន្លះកំផ្លោក ស្រាប់តែយុវជន រូបនេះចាប់ទាញ សេរ៉ូម ក្រវាត់ចោល ហើយដើរទៅ ផ្ទះបាត់។ លុះដល់វេលាម៉ោង៣ទៀបភ្លឺ ស្រាប់តែ ជាតិ ពុលចាប់ផ្តើមធ្វើ ទុករ៉ើខ្លាំង ឡើងក្រុមគ្រួសារដឹក យកមកសង្រ្គោះ នៅមន្ទីរពេទ្យមិត្តភាព បានដាច់ខ្យល់ស្លាប់ តែម្តងទៅ៕

ដោយ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]