ស៊ីសាច់គ្នាជាង El Clasico ទៀត! មួយជើងនេះរបស់ Luiz បើចំពេញ Kante ដឹងតែធ្ងន់ហើយ (មានវីដេអូ)

//s5.kh1.co/fb/fb18b771ee811ab74e6700590a3ece354e70d360.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ កំឡុងពេលប្រកួតក្នុងជំនួបប្រចាំទីក្រុងឡុងដ៍ រវាងក្រុមកាំភ្លើងធំ Arsenal និងក្រុមតោខៀវ Chelsea នៅចុងតង់ទី១នាទីទី៤៥+៥ កីឡាករ David Luiz បានរត់ទៅទាត់បាល់ចេញដើម្បីស្ដារស្ថានការណ៍ តែជាក់ស្ដែងតាមរយៈសកម្មភាពនោះ គេមើលឃើញថា Luiz បានលើកជើងខ្ពស់បើកបាត ប៊ិះនឹងត្រូវមុខរបស់អតីតមិត្តរួមក្រុមកីឡាករ N'Golo Kante តែសំណាងល្អមិនបានបង្កជារបួសស្នាមណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពដែល​ Luiz លើកជើងប៊ិះត្រូវ Kante
សកម្មភាពដែល​ Luiz លើកជើងប៊ិះត្រូវ Kante

ខណៈពេលនោះលោក Craig Pawson ដែលជាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួតនោះមិនបានពិន័យទៅលើ Luiz នោះទេ ដោយអ្នកគាំទ្ររបស់​ Chelsea ភាគច្រើនពិតជាមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់លោកអាជ្ញាកណ្ដាលរូបនេះ៕

គួរឲ្យដឹងដែរថាក្នុងជំនួបដ៏ស្វិតស្វាញនេះ ពិតជាមានការប៉ះទង្គិចគ្នាច្រើន មិនចាញ់ជំនួប El Clasico រវាង Real Madrid និង Barcelona នៅអេស្ប៉ាញនោះទេ ដោយក្នុងប្រកួតនោះលោកអាជ្ញាកណ្ដាល ចាយកាតលឿងរហូតដល់ទៅ៩សន្លឹក៕

  កីឡាករ David Luis  និងកីឡាករ N'Golo Kante កាលនៅ Chelsea
  កីឡាករ David Luis  និងកីឡាករ N'Golo Kante កាលនៅ Chelsea
បើចង់ឃើញការលើកជើងទាត់បាល់របស់ Luiz កាចប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូនៃសកម្មភាពរបស់ Luiz និង Kante

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T