អបអរសាទរ! ស្ត្រីអវកាសយានិកអាមេរិកបានបំបែកកំណត់ត្រាថ្មីក្នុងការស្នាក់នៅលើយានអវកាសបានយូរបំផុត

//s5.kh1.co/59/59a46ad9a1255c6332f4245132400626589b2749.jpg
បច្ចេកវិទ្យា

 ៣០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ស្ត្រីជនជាតិអាមេរិកម្នាក់ដែលជាអវកាសយានិកមួយរូបបានបំបែកកំណត់ត្រាថ្មីក្នុងការស្នាក់នៅលើយានអវកាសបានយូរបំផុត។ គួររម្លឹកផងដែរថាកំណត់ត្រាស្ត្រីដែលស្នាក់នៅលើយានអវកាសអាមេរិកបានយូរបំផុតគឺធ្លាប់គ្រប់គ្រងដោយអតីតមេបញ្ជាការស្ថានីយអវកាសអ្នកស្រី Peggy Whitson ដែលស្នាក់នៅលើយានអវកាសចំនួន២៨៨ថ្ងៃក្នុងបេសកកម្មនៅឆ្នាំ២០១៦-២០១៧។ ប៉ុន្តែកំណត់ត្រាថ្មីបានបំបែកដោយអ្នកស្រី Christina Koch អាយុ៤០ឆ្នាំ ដែលជាវិស្វករអគ្គិសនីមកពីទីក្រុង Livingston នៃរដ្ឋ Montana សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Christina Koch នៅលើយានអវកាស
អ្នកស្រី Christina Koch នៅលើយានអវកាស

អ្នកស្រី Koch បានមកដល់ស្ថានីយអវកាសអន្តរជាតិតាំងពីថ្ងៃទី១៤ ខែមីនា ហើយគេរំពឹងទុកថាអ្នកស្រីអាចចំណាយពេលនៅលើយានរហូតដល់៣២៨ថ្ងៃឬជិត១១ខែ មុនពេលដែលអ្នកស្រីធ្វើដំណើរត្រឡប់មកកាន់ផែនដីវិញ។ ការពិតទៅ បេសកកម្មរបស់អ្នកស្រី Koch គឺមានត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ ប៉ុន្តែទីភ្នាក់ងារអវកាសអង្គការណាសាបានប្រកាសក្នុងខែមេសាថានឹងពន្យាបេសកកម្មមួយនេះឲ្យដល់ខែកុម្ភៈឆ្នាំក្រោយ។ ការពន្យាបេសកកម្មមួយនេះគឺអាចនឹងជួយដល់អង្គការណាសាដើម្បីសិក្សាពីឥទ្ធិពលនៃការស្នាក់នៅលើយានអវកាសរយៈពេលវែង ហើយទិន្នន័យទាំងអស់នេះអាចជួយដល់បេសកកម្មនៅថ្ងៃអនាគតដូចជាការធ្វើដំណើរទៅឋានព្រះចន្ទសាជាថ្មីនិងការធ្វើដំណើរទៅកាន់ភពអង្គារផងដែរ។

ការសិក្សាពីឥទ្ធិពលនៃការស្នាក់នៅលើយានអវកាសរយៈពេលវែងអាចជួយដល់បេសកកម្មនៅថ្ងៃអនាគត
ការសិក្សាពីឥទ្ធិពលនៃការស្នាក់នៅលើយានអវកាសរយៈពេលវែងអាចជួយដល់បេសកកម្មនៅថ្ងៃអនាគត

សម្រាប់កំណត់ត្រាបុរសអវកាសយានិកអាមេរិកដែលស្នាក់នៅលើយានអវកាសយូរជាងគេបានទៅលើលោក Scott Kelly ក្នុងបេសកកម្មនៅឆ្នាំ២០១៥-២០១៦ ដែលបានស្នាក់នៅលើយានក្នុងរយៈពេល៣៤០ថ្ងៃ។ សូមបញ្ជាក់ផងដែរថាកំណត់ត្រាខាងលើនេះគឺគេគិតតែបុរសនិងស្ត្រីអវកាសយានិកខាងប៉ែកអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែកំណត់ត្រាពិភពលោកបានទៅលើអវកាសយានិករុស្ស៊ីដែលស្នាក់នៅលើស្ថានីយអវកាស Mir ក្នុងរយៈពេល១៥ខែនៅកំឡុងទសវត្សរ៍ឆ្នាំ១៩៩០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T