​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក ងាប់នៅឯដែនជម្រកសត្វព្រៃនៃប្រទេសតង់ហ្សានី

//s5.kh1.co/74/7482c91b72a06279b983da8646002087ab712746.jpg
សង្គម

 ៣០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

តង់ហ្សានី៖ សត្វរមាសខ្មៅអាយុ ៥៧ ឆ្នាំមានឈ្មោះថា ហ្វស្តា បានងាប់កាលពីថ្ងៃសុក្រនៅតំបន់ Ngorongoro ប្រទេសតង់ហ្សានី។ យោងតាមអាជ្ញាធរតំបន់អភិរក្សនេះ​បានឱ្យដឹងថា ហ្វស្តា គឺជាសត្វរមាសខ្មៅដែលមានអាយុចំណាស់ជាងគេបំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វស្តា ត្រូវបានគេមើលថែអស់រយៈពេល ៣ ឆ្នាំចុងក្រោយនៃការរស់រានរបស់វា។ វេជ្ជបណ្ឌិត Freddy Manongi បាននិយាយថា វាបានងាប់ដោយសារបុព្វហេតុធម្មជាតិនៅទីជម្រក បន្ទាប់ពីវា​បានរស់នៅក្នុងព្រៃអស់រយៈពេលយ៉ាងយូរ។

​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក
​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក

លោក Mangongi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា“ កំណត់ត្រាបានបង្ហាញថា ហ្វស្តា រស់នៅបានយូរជាងសត្វរមាសផ្សេងទៀតនៅលើផែនដី និងបានរស់រានមានជីវិតក្នុងព្រៃនៃតំបន់ Ngorongoro យ៉ាងមានសេរីភាពអស់រយៈពេលជាង ៥៤ ឆ្នាំ” មុនពេលផ្លាស់មករស់នៅឯទីជម្រកសួនសត្វក្នុងឆ្នាំ ២០១៦ ។

ហ្វស្តា ត្រូវបានប្រទះឃើញដោយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ​ Dar es Salaam ដំបូងបង្អស់​នៅឆ្នាំ ១៩៦៥ នៅពេលវាមានអាយុទើបតែ ៣ ឆ្នាំ។ វាមានសុខភាពល្អ តែដល់ឆ្នាំ២០១៦ ​វាត្រូវបានគេយកមកចិញ្ចឹមក្នុងដែនជម្រកសត្វព្រៃ បន្ទាប់ពីរងការវាយប្រហារជាច្រើនលើកពីហ្វូងឆ្កែព្រៃ ​ដែលបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ។

​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក
​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក

ហ្វស្តា ក៏​ត្រូវខ្វាក់ភ្នែក មុនពេលដែលវាត្រូវបាន​បញ្ជូនយកមកមើលថែ ដែលធ្វើឱ្យ​វាកាន់តែពិបាកសម្រាប់​រមាសមួយក្បាលនេះ​ទៅរស់នៅក្នុងព្រៃវិញ។

យោងតាមវេជ្ជបណ្ឌិត Mangongi បាន​ឱ្យដឹងទៀតថា សត្វរមាសពណ៌សនៅភាគខាងត្បូងមានឈ្មោះថា ​សាណា ត្រូវបានគេចាត់ទុកថាជាសត្វរមាសពណ៌សចំណាស់ជាងគេបំផុតនៅលើ​ផែនដី​ រហូតដល់វាបានងាប់​នៅឯជម្រកសួនសត្វប្រទេសបារាំងនៅអាយុ ៥៥ ឆ្នាំ។ សត្វរមាសខ្មៅដែលមានអាយុវែងជាងគេនៅសហរដ្ឋអាមេរិកឈ្មោះ អេលលី ទំនងជាបាន​ងាប់នៅសួនសត្វ សាន់ហ្វ្រាន់ស៊ីស្កូក្នុងអាយុ ៤៦ ឆ្នាំ ហើយរមាសទាំង២ក្បាលនេះ​បានងាប់នៅឆ្នាំ ២០១៧ ។

​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក
​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក

វេជ្ជបណ្ឌិត Mangon បាននិយាយថា ​សត្វរមាសអាចរស់នៅបានពីចន្លោះពី ៣៧ ទៅ ៤៣ ឆ្នាំនៅក្នុងព្រៃនិងច្រើនជាង ៥០ ឆ្នាំនៅក្នុងទីជម្រកសួនសត្វ។

​រមាសខ្មៅគឺស្ថិតក្នុងចំណោមសត្វ​ជិតផុតពូជ - ជិតផុតពូជគឺដោយសារការបរបាញ់ខុសច្បាប់និងការបាត់បង់ទីជម្រក។ យោងតាមមូលនិធិសត្វព្រៃពិភពលោក (WWF) បានបង្ហាញថា សត្វរមាសខ្មៅមានតែប្រហែលជា ៥,៥០០ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃនេះ៕

​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក
​រមាសខ្មៅដែលមានអាយុចំណាស់ជាងគេ​លើពិភពលោក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T