ម្យ៉ាងដែរ! Ronaldo ប្រាប់ថាក្រោយពេលគាត់ចូលនិវត្តន៍ គាត់ចង់ចាប់អាជីពជា…

//s5.kh1.co/33/336a30a3a163bf327dda828fbafeae2652070e7f.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ឌូបៃ៖ កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo បាននិយាយថា ក្រោយពេលគាត់ព្យួរស្បែកជើងពីអាជីពជាកីឡាករ គាត់មានគោលដៅចង់ចាប់អាជីពជាតារាសម្ដែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ronaldo បច្ចុប្បន្នកំពុងលេងឲ្យក្លិបសេះបង្កង់ Juventus ក្រោយផ្ទេរពី Real Madrid កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងមក។ ក្នុងរដូវកាលដំបូងគាត់បានជួយក្រុមយក្សអ៊ីតាលីមួយនេះឈ្នះពាន Serie A និងពានអ៊ីតាលី Super Cup ចំណែកឯក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Sarri គាត់បង្ហាញខ្លួនបាន ២១ប្រកួត និងស៊ុតបញ្ចូលទីបាន១២គ្រាប់ គិតរាល់កម្មវិធីទាំងអស់។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

យ៉ាងណាមិញម្ចាស់ពាន Ballon D’or ៥សម័យរូបនេះ បានបង្ហើបប្រាប់ថា គាត់នឹងចូលនិវត្តន៍ប្រសិន បើគាត់មិនអាចបង្ហាញទម្រង់លេងតាមអ្វីដែលគាត់ចង់បាន ហើយដំណើរបន្ទាប់របស់គាត់គឺចង់សាកល្បងអាជីពជាតារាសម្ដែង។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បាននិយាយក្នុងសន្និសីទកីឡានៅទីក្រុងឌូបៃថា៖

"ពេលដែលខ្ញុំដើរចេញពីវិស័យបាល់ទាត់ ខ្ញុំចង់បន្តការសិក្សារបស់ខ្ញុំឡើងវិញ។ ហើយរឿងមួយដែលខ្ញុំចាប់អារម្មណ៍នោះ គឺខ្ញុំចង់សាកល្បងសម្ដែងក្នុងខ្សែភាពយន្ត។"

 កីឡាករ Cristiano Ronaldo
 កីឡាករ Cristiano Ronaldo

អតីតខ្សែប្រយុទ្ធ Real Madrid និង Manchester United រូបនេះ បានបន្ថែមទៀតថា៖

"ខ្ញុំមិនដែលមានរដូវកាលអាក្រក់ក្នុងជីវិតរបស់ខ្ញុំនោះទេ ព្រោះខ្ញុំតែងតែត្រៀមប្រឈមមុខនឹងឧបសគ្គជានិច្ច។ ខ្ញុំតែងតែចូលប្រកួតជាមួយនឹងគោលបំណងស្វែងរកជ័យជម្នះ នៅពេលដែលរាងកាយរបស់ខ្ញុំ លែងឆ្លើយតបទៅនឹងអ្វីដែលខ្ញុំចង់បាននៅលើទីលាន នោះហើយជាពេលវេលាដែលខ្ញុំនឹងឈប់។""

Ronaldo ជាមួយនិងគ្រួសារ
Ronaldo ជាមួយនិងគ្រួសារ

គួរឲ្យដឹងដែរថា Ronaldo ទើបតែបានឈ្នះពានរង្វាន់ Best Player Globe Soccer Award 2019 នៅទីក្រុងឌូបៃកាលពីម្សិលមិញ ដែលនេះជាលើកទី៦ហើយដែលគាត់ឈ្នះពានរង្វាន់មួយនេះ ចាប់តាំងពីបង្កើតនៅឆ្នាំ២០១១មក៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T