គួរឲ្យសរសើរណាស់! ណាក់ ស្រីណា តែងខ្លួនអប្សរា ចេះលេងភ្លេងពិណខ្មែរ យ៉ាងពីរោះរណ្ដំ(មានវីដេអូ)

//s5.kh1.co/7a/7aec633254a2fe50a82c3b6f5aa8cf1276a49e95.jpg
តារា & កម្សាន្ដ

 ៣០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ ណាក់ ស្រីណា ដែលជាពិធីការិនី និងជាតារាសម្ដែង ដែលនិយមភាពស្រគត់ស្រគុំ គួរឲ្យសរសើរណាស់ ដោយមិនដែលលេង ស្ទីលស៊ិចស៊ីឲ្យហួសហេតុទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ណាក់ ស្រីណា បានទាញយកការចាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់គ្នា បានតាមរយៈវីដេអូមួយ ក្នុងបណ្ដាញសង្គម។ ក្នុងនោះដែរ តារាស្រីរូបនេះ បានតុបតែងខ្លួន យ៉ាងស្រស់សោភា ក្នុងឈុតជា អប្សរាខ្មែរ ប្រកបដោយស្នាមញញឹមដ៏ស្រស់ប្រិមប្រិយតែម្ដង។

អ្វីដែលកាន់តែពិសេស តាមរយៈវីដេអូនោះដែរ ស្រីណា បានអង្គុយលេងភ្លេង ពិណសម័យបុរាណខ្មែរ ស្ដាប់ទៅយ៉ាងអន្លង់អន្លោច និងពិរោះរណ្ដំខ្លាំងណាស់។

ដោយឡែក គ្រាន់តែឃើញវីដេអូនោះភ្លាម ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម មានការពេញចិត្តខ្លាំងណាស់ នៅពេលដែលឃើញ សិល្បការិនីខ្មែររូបនេះ មានគំនិតអភិរក្សមរតក ដ៏ត្រចះត្រង់របស់កម្ពុជាបែបនេះ ថែមទាំងចែករំលែកតគ្នា ពេញហ្វេសប៊ុកទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា ពេលលេងភ្លេងពិណ
ណាក់ ស្រីណា ពេលលេងភ្លេងពិណ
ណាក់ ស្រីណា ពេលលេងភ្លេងពិណ
ណាក់ ស្រីណា ពេលលេងភ្លេងពិណ
ណាក់ ស្រីណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T