មិនបានទឹកប្រាក់ពីក្រុមហ៊ុន Apple ហើយ Hacker វ័យក្មេងម្នាក់នេះត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំទៀត

//s5.kh1.co/45/45e08f2e6f799c1edbb9c2872b6d738d076f379a.jpg
បច្ចេកវិទ្យា

 ៣០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បុរសវ័យ២២ឆ្នាំម្នាក់ដែលមានឈ្មោះថា Kerem Albayrak បានសារភាពថារូបលោកពិតជាបានគំរាមទារប្រាក់ពីក្រុមហ៊ុន​ Apple ដោយអះអាងថាខ្លួនអាចចូលនិងលួចគណនី iCloud បានចំនួនរាប់លាន។ បុរស​ Hacker ខាងលើនេះរស់នៅភាគខាងជើងទីក្រុងឡុងដ៍ ហើយបានគំរាមថារូបលោកនឹងលុបគណនីជាង៣១៩លាន បើសិនជាក្រុមហ៊ុន​ Apple មិនផ្ដល់កាត iTunes ដែលមានទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារទេនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូប Kerem Albayrak
រូប Kerem Albayrak

ទោះជាយ៉ាងណាការស៊ើបអង្កេតមួយបានរកឃើញថា Albayrak មិនទាន់ធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធរបស់ក្រុមហ៊ុន​ Apple នៅឡើយទេ ប៉ុន្តែគាត់ត្រូវបានគេផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងតម្រូវឲ្យបម្រើការងាររយៈពេល៣០០ម៉ោងដោយមិនទទួលបានប្រាក់កម្រៃអ្វីឡើយ។ កាលពីខែមីនាឆ្នាំ២០១៧ Albayrak ធ្លាប់ផ្ញើសារទៅកាន់ក្រុមផ្នែកប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន​ Apple ដោយអះអាងថាខ្លួនអាចចូលចំណុចចន្លោះប្រហោងដែលមាននៅលើ iCloud។ មិនតែប៉ុណ្ណោះគាត់ក៏បានបង្ហោះវីដេអូមួយនៅលើ YouTube ដែលបង្ហាញពីសកម្មភាពនៃការចូលទៅកាន់គណនី iCloud ចំនួនពីរបានយ៉ាងងាយស្រួល។

Kerem Albayrak អះអាងថាខ្លួនអាចចូលនិងលួចគណនី iCloud បានចំនួនរាប់លាន
Kerem Albayrak អះអាងថាខ្លួនអាចចូលនិងលួចគណនី iCloud បានចំនួនរាប់លាន

ក្រោយមកក្នុងឆ្នាំ២០១៩ Hacker ជើងល្អរូបនេះក៏បានគំរាមលក់រាល់ព័ត៌មានផ្សេងៗដែលទាក់ទងនឹងគណនី iCloud ទាំងនោះ ឬធ្វើការ reset គណនីទាំងអស់ចោល បើសិនជា Apple មិនព្រមបង់ថ្លៃកាត iTunes តាមការទាមទាររបស់ខ្លួន។ ដំបូងឡើយ  Albayrak ទាមទារទឹកប្រាក់ចំនួន ៧៥,០០០ដុល្លារជារូបិយប័ណ្ណឌីជីថល ប៉ុន្តែក្រោយមកទៀតក៏ដំឡើងដល់១០ម៉ឺនដុល្លារ។ ពីរអាទិត្យក្រោយការគំរាម ប៉ូលិសក៏ឃាត់ខ្លួនបុរសនោះនៅផ្ទះរបស់គាត់ដែលស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T