អបអរសាទរ! វីរកីឡាការិនី កែ ឡេង ត្រូវបានតម្លើងឋានន្តរស័ក្ដិជាឧត្តមសេនីយ៍ទោ ផ្កាយ២

//s5.kh1.co/4c/4c2363ebf3cc8c236f707786ef6384ee56874a79.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ វីរកីឡាការិនី កែ ឡេង ត្រូវបានតម្លើងឋានន្តរស័ក្ដិមួយកម្រិតទៀត ជាឧត្តមសេនីយ៍ទោ (ផ្កាយ២) ក្រោយឈ្នះបានមេដាយមាសពិភពលោក ការប្រកួតប៉េតង់ជើងឯកពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=869,q=100/6e/6e865a83bf398f5768c58d3482635e4b9be0032f.jpg

ការប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្ដិជូនវីរកីឡាការិនី កែ ឡែង ប្រារព្ធទៅក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ​២០១៩ និងលើក​ទិសដៅអនុវត្តបន្ត កាលពីព្រឹកមិញ។

វីរកីឡាការិនី កែ​ ឡេង ជាកីឡាការិនីទីមួយ ដែលអាចឈ្នះមេដាយមាសពិភពលោកចំនួន៤លើកជាប់គ្នា ខណៈមេដាយមាសចុងក្រោយរបស់អ្នកស្រីរកបានដោយយកឈ្នះកីឡាការិនីឡាវ BIVILAK THEPPHAKAN ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣៦ទល់នឹង២២ កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ។

វីរកីឡាការិនី កែ ឡេង
វីរកីឡាការិនី កែ ឡេង
វីរកីឡាការិនី កែ ឡេង
វីរកីឡាការិនី កែ ឡេង

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចំពោះកីឡាករ និងកីឡាការនីដែលមានឈ្មោះជាមន្ត្រីរាជការ នឹងត្រូវតម្លើងឋានន្តរស័ក្ដិមួយកម្រិត បើសិនជាអាចដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោកមកជូនជាតិមាតុភូមិ៕

វីរកីឡាការិនី កែ ឡេង (ស្ដាំ)
វីរកីឡាការិនី កែ ឡេង (ស្ដាំ)
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T