អភិបាលខេត្តស្ទឹងត្រែង បើកការដ្ឋានធ្វើផ្លូវក្រួសក្រហម ២ខ្សែប្រវែងជិត ១៩គីឡូម៉ែត្រ នៅឃុំឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់

//s5.kh1.co/a5/a5d74e5f242e09c7a330ec425aaf9c3b9f105a39.jpg
Khmerhome

 ៣០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/48/48f23c465d3339fe9eeae06bf95a1a826feba58b.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ទឹងត្រែង៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រួសក្រហម ២ខ្សែ៖ ខែ្សទី១ ប្រវែង ១៦៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និងខ្សែទី២ ប្រវែង ១៨.៤៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ពានដែកបាឡេ ៣កន្លែង លូកាត់ទទឹងផ្លូវ មានលូទ្រីប ២កន្លែង លូភ្លោះ ៤កន្លែង លូប្រអប់ភ្លោះ ៧កន្លែង និងលូទោល ១៩កន្លែង ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែ

កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ(មិត្តភាពកម្ពុជា-ចិន) តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ព្រំប្រទល់ស្រុកសៀមបូក។ បើតាមរដ្ឋបាលខេត្តស្ទឹងត្រែង។

https://s5.kh1.co/__image/w=650,h=434,q=100/90/90b5746825d0c7ea93a578bf2ea17fbaff70f83c.jpg

សមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាទាំងនេះ បានផ្សារភ្ជាប់ទីប្រជុំជន និងជនបទដាច់ស្រយាលឱ្យខិតជិតគ្នា កាត់បន្ថយនូវការចំណាយ និងពេលវេលាធ្វើដំណើរ ងាយស្រួលទំនាក់ទំនងទៅមកទទួលសេវាសាធារណៈនានា។ ជាការថ្លែង របស់អភិបាលខេត្តស្ទឹងត្រែង៕

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T