​កប់ណាស់! ម្ចាស់ក្រុមហ៊ុនរថយន្តឡាំបូហ្គីនី ផ្តល់កាដូដ៏ភ្ញាក់ផ្អើលដល់ឪពុកកូនពីរនាក់ ដែលអាចផលិតរថយន្តបានដោយប្រើត្រឹមម៉ាស៊ីនព្រីន 3D (មានវីដេអូ)

//s5.kh1.co/37/370ba8ea86f03079ba3401c67908762cb96a4a59.jpg
បច្ចេកវិទ្យា

 ៣០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ លោក Sterling Backus អាយុ ៥៤ ឆ្នាំនិងកូនប្រុសអាយុ ១២ ឆ្នាំ Xander បានលេងវីដេអូហ្គេមប្រណាំង​រថយន្ត "Forza Horizon 3" ហើយ​ថ្ងៃមួយ​ Xander បាន​សួរឪពុក​ថា តើវានឹង​ល្អយ៉ាងទៅបើយើងអាចផលិតរថយន្តដែលយើងចូលចិត្តបានដូចជា Lamborghini Aventador ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Backus ដែលជារូបវិទូនៅ Thorlabs បានប្រាប់ CNN ថាគាត់​ជាអ្នកគាំទ្រ Lamborghini ហើយគាត់ក៏មិនស្ទាក់ស្ទើរដែរ ពេលកូនប្រុសរបស់គាត់បានសួរបែបនេះ។

​លោករួមជាមួយនឹងកូនបានធ្វើការលើគំរោងនេះជិត ២ ឆ្នាំហើយ
​លោករួមជាមួយនឹងកូនបានធ្វើការលើគំរោងនេះជិត ២ ឆ្នាំហើយ

អ្នកទាំងពីរបានចាប់ផ្តើម​ធ្វើគម្រោងប្រកបដោយមហិច្ឆតានៅខែកុម្ភៈ ឆ្នាំ២០១៨។ ​ជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល​បំផុត កាលពី២ខែមុនលោកស្រី Katia Bassi ដែលជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Automobili Lamborghini បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅគាត់។

លោក Backus បានប្រាប់ CNN ថា "​ខ្ញុំចាប់ផ្តើមញ័រដៃព្រោះវាហាក់បីដូចជា​បានទទួលការហៅពីសម្តេចប៉ាប ហ្វ្រង់ស៊ីស ហើយគាត់ក៏នឹងមកទទួលទានអាហារពេលល្ងាចនៅទីនេះដែរ"។

លោកស្រី Bassi បានប្រាប់លោក Backus ថាក្រុមហ៊ុនចង់ថតពាណិជ្ជកម្មថ្ងៃឈប់សម្រាកជាមួយគ្រួសាររបស់គាត់។ លើសពីនេះទៀត ពួកយើងនឹងខ្ចី​រថយន្ត Lamborghini Aventador S ​រយៈពេលពីរសប្តាហ៍។

លោក Backus ជឿជាក់ថាគម្រោងនេះនឹងបញ្ចប់នៅខែសីហា
លោក Backus ជឿជាក់ថាគម្រោងនេះនឹងបញ្ចប់នៅខែសីហា

កាលពីឆ្នាំមុនគ្រឿងរថយន្ត Lamborghini Aventador ចំនួន ៦៤៩ គ្រឿងត្រូវបានលក់ចេញ​។ នេះបើយោងតាមក្រុមហ៊ុនផលិតរថយន្តបានឱ្យដឹងថា រថយន្ត Aventador S Roadster ដែលបានឱ្យទៅគ្រួសារលោក​ Backus ខ្ចីគឺមានតម្លៃប្រហែល ៤៦០,២៤៧ ដុល្លារ។

លោក Backus បាននិយាយថា គាត់បើក​រថយន្ត Aventador ជារៀងរាល់ថ្ងៃហើយថា "ភាពសប្បុរសដ៏អស្ចារ្យរបស់ពួកគេនឹងមិនត្រូវបានគេបំភ្លេចចោលឡើយ" ។

Lamborghini Aventador ពិតប្រាកដមួយមានតម្លៃជិត ៥០០.០០០ ដុល្លារ
Lamborghini Aventador ពិតប្រាកដមួយមានតម្លៃជិត ៥០០.០០០ ដុល្លារ

លោក Backus បានប្រើ​គំរូរថយន្តជ័រដែលគាត់បានពង្រីកនៅក្នុងកម្មវិធីឌីជីថល​ Solidworks ដើម្បីព្រីន 3D នៃផ្នែកជាច្រើនចេញមកក្រៅសម្រាប់គម្រោងរថយន្តរបស់គាត់​។

រហូតមកដល់ពេលនេះលោក Backus បានចំណាយថវិកាប្រមាណ ២៣,០០០ ដុល្លារហើយលើគម្រោងនេះ និងបញ្ចប់វានៅខែសីហាដើម្បី​ចូលរួមកម្មវិធីដាក់តាំងបង្ហាញរថយន្តខ្នាតធំក្នុងស្រុក​៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T