ប្រពៃណាស់! គ្រូបង្រៀនម្នាក់សុខចិត្តចំណាយប្រាក់ខែផ្ទាល់ខ្លួន ៨០% ដើម្បីជួយសង្គ្រោះជីវិតសត្វតាមចិញ្ចើមថ្នល់

//s5.kh1.co/18/183c83b6a74104f0113adf6d06caf754b4580595.jpg
សង្គម

 ៣០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ គួរឲ្យគោរពលោកគ្រូចិត្តធម៌មួយរូប បានលះបង់ប្រាក់ចំណូលរបស់ខ្លួនស្ទើរទាំងអស់ ព្រោះតែសេចក្ដីអាណិតអាសូរដល់ពពួកសត្វដែលគ្មានជម្រក និងទីពឹងទាំងឡាយនៅក្នុងតំបន់របស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Roslee Abbas
លោក Roslee Abbas

លោក Roslee Abbas គឺជាសាស្ត្រាចារ្យម្នាក់ ដែលមានចិត្តសប្បុរស និងស្រលាញ់សត្វចិញ្ចឹមណាស់។ គាត់បានជួយសង្គ្រោះសត្វដែលវង្វេងស្មារតីជាច្រើន ឲ្យមានជម្រក អាហារ និងការព្យាបាលនៅពេលពួកវាឈឺជាដើម។  ថ្វីត្បិតលោកជាអ្នកគោរពសាសនាមូស្លីមក៏ពិតមែន ក៏លោកនៅតែហ៊ានប៉ះពាល់ជាមួយនឹងប្រភេទសត្វដែលគេហាមឃាត់ដូចជា ឆ្កែ និងជ្រូកដែរ។

លោក Roslee Abbas
លោក Roslee Abbas

ទន្ទឹមនឹងនេះ លោកក៏បានបង្កើតអង្គការមួយដែលមានឈ្មោះថា HEART: Helping Rescue Team ក្នុងគោលបំណងជួយសត្វរងគ្រោះទាំងឡាយ។ អង្គការនោះមានទីតាំងនៅផ្ទះគាត់ផ្ទាល់តែម្ដង ហើយក្រុមរបស់លោកធ្វើការ ៦ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីពេលព្រឹករហូតដល់ម៉ោង ៦ និង ៣០ នាទីល្ងាច។

គួរបញ្ជាក់ថា ប្រាក់ប្រហែល ៨០% ដែលជាប្រាក់បានមកពីការងារបង្រៀនរបស់លោក ត្រូវបានចំណាយទៅលើម្ហូបចំណីសម្រាប់សត្វឆ្មានិងឆ្កែ ក៏​ដូចជាការចំណាយលើថ្នាំពេទ្យផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ នាទីមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T