កម្រឃើញណាស់! ឆ្មាមួយក្បាល អង្គុយហាលថ្ងៃជាមួយកណ្ដុរយ៉ាងរំភើយ ក្រោយពីមេឃភ្លៀងជាច្រើនថ្ងៃ (មានវីដេអូ)

//s5.kh1.co/ed/ed598a7068ac0b345e6d9bc1693c37015aecfc25.jpg
សង្គម

 ៣០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗកន្លងទៅនេះ ឆ្មាមួយក្បាល ត្រូវបានគេប្រទះឃើញអង្គុយហាលថ្ងៃជាមួយកណ្ដុរយ៉ាងរំភើយនៅកីឡដ្ឋានក្នុងទីក្រុង Hangzhou ក្រោយពីមេឃភ្លៀងអស់រយៈពេល១០ថ្ងៃកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូមួយដែលថតឡើងដោយលោក Chai បានបង្ហាញឲ្យឃើញថា ឆ្មាពណ៌សមួយក្បាលបានងាកមើលឆ្វេងស្ដាំ ហើយក៏ចាប់អារម្មណ៍ឃើញកណ្ដុរនៅក្បែរវា។ បន្ទាប់មក វាក៏យកក្រញាំទៅប៉ះកណ្ដុរថ្មមៗ ខណៈឯកណ្ដុរកំពុងនៅស្ងៀមដោយមិនមានប្រត្តិកម្មអ្វីឡើយ។

លោក Chai បានឲ្យដឹងដែរថា គាត់បានឃើញឆ្មានិងកណ្ដុរទាំងពីរក្បាល នាវេលាម៉ោង២រសៀល កំឡុងពេលកំពុងធ្វើដំណើរទៅធ្វើការ ហើយគាត់មិនបានដឹងច្បាស់ទេថា ឆ្មាជួបកណ្ដុរដោយចៃដន្យ ឬវាជាអ្នកនាំកណ្ដុរមកហាលថ្ងៃជាមួយគ្នានោះទេ។

ក្រោយពីវីដេអូត្រូវបានបង្ហោះទៅលើបណ្ដាញសង្គម Weibo រួចមក​ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចូលទស្សនាចំនួន៧លានដងត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ជុំវិញវីដេអូនេះដែរ ធ្វើឲ្យមហាជនជាច្រើននឹកគិតទៅដល់គំនូរជីវចលរឿងឆ្មានិងកណ្ដុរទៀតផង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្មានិងកណ្ដុរ
ឆ្មានិងកណ្ដុរ
ឆ្មានិងកណ្ដុរ
ឆ្មានិងកណ្ដុរ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T