បើទាត់ម្លឹងៗនរណាគេទប់ជាប់? អេលីត សាន់ ប្រើរន្ទះជើង ផ្ដួលកីឡាករថៃ ត្រឹមទឹកទី២ (មានវីដេអូ)

//s5.kh1.co/cf/cf13d82e4c7f7c799b95bd7d4cc5bec59ac2e06a.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កូនសិស្សមកពីក្លិប ប៉ែន កាក់ គុនខ្មែរ កីឡាករ អេលីត សាន់ បានប្រកួតឈ្នះកីឡាករថៃ ហ្វាសាំង ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី២ ក្នុងកម្មវិធីការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

គ្រាន់តែគោះជួងចាប់ផ្ដើមចូលទឹកទី១ភ្លាម កីឡាករទាំងពីរមិនបានបង្អង់យូរនោះទេ ដោយបានសម្រុកគ្នាយកតែម្ដង ជាពិសេសគឺការចេញជើងធ្ងន់ៗ។ យ៉ាងណា ចូលដល់ទឹកទី២ កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត បានទាត់ជើងក្រោមរបស់ ហ្វាសាំង ធ្វើឲ្យ ហ្វាសាំង ដួលនិងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ទៅពីរដង មុននឹងសម្រេចចិត្តបញ្ឈប់ការប្រកួតនៅក្នុងទឹកទី២នោះតែម្ដង៕

កីឡាករថៃ ហ្វាសាំង ត្រូវលោកអាជ្ញាកណ្ដាលរាប់
កីឡាករថៃ ហ្វាសាំង ត្រូវលោកអាជ្ញាកណ្ដាលរាប់
ចង់ឃើញថា រន្ទះជើងរបស់ អេលីត សាន់ ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T