ក្រុមហ៊ុន Smart Axiata ជាអ្នកលក់ផ្តាច់មុខ realme X2 Pro ដែលបានបំពាក់បច្ចេកវិទ្យាថ្មី ខ្លាំង និងចុងក្រោយបង្អស់!

//s5.kh1.co/2f/2f522a230046595358eafcad2db808e4f7e2df59.jpg
បច្ចេកវិទ្យា

 ៣០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នឹងលក់ផ្តាច់មុខទៅលើផលិតលផល realme ចេញថ្មីនេះគឺ realme X2 Pro ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន realme ទើបតែបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺស្មាតហ្វូនម៉ូដែល Flagship ដែលជាកំពូលស្មាតហ្វូនមានល្បឿនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ​ 2019 នេះ។ ស្មាតហ្វូន realme ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ 90Hz បច្ចេកវិទ្យាសាកថាមពល 50W SuperVOOC វាអាចសាកថ្មបានលឿនបំផុត, បន្ទះឈីប Snapdragon 855+, អង់ផ្ទុក 12G RAM + ROM 256GB វា។ រីឯប្រតិបត្តិការវិញ​មានល្បឿនលឿនទាំងអេក្រង់ និងបន្ទះឈីប។ realme X2 Pro បានឈ្នះពានរង្វាន់បច្ចេកវិទ្យាជាច្រើននៅទូទាំងពិភពលោកហើយតែងតែត្រូវបានគេយកទៅប្រៀបធៀបជាមួយស្មាតហ្វូនដទៃទៀតដូចជា Oneplus 7T Pro និង iPhone

   ស្មាតហ្វូន realme ម៉ូដែលថ្មី  
   ស្មាតហ្វូន realme ម៉ូដែលថ្មី  

មុនដាក់លក់នៅកម្ពុជា realme X2 Pro បានទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ឲ្យទន្ទឹងរងចាំម៉ូដែលនេះមកដល់ទីផ្សារកម្ពុជាផងដែរ ដោយសារតែស្ថាប័នព័ត៌មានអន្តរជាតិជាច្រើនបានផ្សព្វផ្សាយពីម៉ូដែលមួយនេះ។

ដូចការរំពឹងទុក នៅទីបំផុតក្រុមហ៊ុន ​realme បាននាំ realme X2 Pro​​ មកកាន់ទីផ្សារកម្ពុជានៅថ្ងៃបុណ្យណូអែល។ រឿងមួយទៀតដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន realme ក៏បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata ដោយក្រុមហ៊ុននឹងក្លាយជាដៃគូផ្តាច់មុខក្នុងការលក់ស្មាតហ្វូនម៉ូដែល realme x2 Pro

ស្មាតហ្វូន realme ម៉ូដែលថ្មី  
ស្មាតហ្វូន realme ម៉ូដែលថ្មី  
ស្មាតហ្វូន realme ម៉ូដែលថ្មី  
ស្មាតហ្វូន realme ម៉ូដែលថ្មី  

តាមពិតវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុន Smart Axiata និង realme បានសហការជាមួយគ្នា ដ្បិតក្រុមហ៊ុនទាំងពីរបានឱ្យតម្លៃទៅលើឥទ្ធិពលវិជ្ជមានដែលបច្ចេកវិទ្យាបានរួមចំណែកបង្កភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សសម័យថ្មី។

ថ្វីបើ realme គឺជាម៉ាកថ្មី និងវ័យក្មេង ប៉ុន្តែវាត្រូវបានទទួលស្គាល់ដោយទីផ្សារជាច្រើន។ ដោយសម្រេចបាននូវកំណើន YOY រហូតដល់ 808% ក្រុមហ៊ុន realme បានបង្ហាញ មានគុណតម្លៃពិសេសរបស់ខ្លួនបនៅក្នុងឧស្សាហកម្មនេះ។ ដូចដែលបានគូសបញ្ជាក់រួចមកហើយថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេ ដែលបានបំពាក់នូវបន្ទះឈីប Snapdragon 5G Chipset ដោយក្រុមហ៊ុន realme បន្តស្វែងរកបច្ចេកវិទ្យាល្អប្រសើរជាងមុន និងជឿជាក់លើថាមពលនៃបច្ចេកវិទ្យា។

ក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនឈានមុខគេ ដោយក្រុហ៊ុននេះជឿជាក់ថា បច្ចេកវិទ្យាជឿនលឿននឹងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនមានមានភាពងាយស្រួល និងទាន់សម័យជាងសម័យជាងមុន។ មិនចេះតែនិយាយនោះទេ ក្រុមហ៊ុន Smart តែងតែបង្ហាញជំនឿនេះតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍របស់ខ្លួន ដើម្បីផ្តល់ជូនបទពិសោធន៍កាន់តែប្រសើរដល់អតិថិជនដោយបង្កើតកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដើម្បីចូលរួមចំណែកជួយដល់សង្គមរបស់យើង។ ក្រុមហ៊ុន realme និងក្រុមហ៊ុន Smart ក៏នឹងមានកិច្ចសហប្រតិបត្តិការគ្នាលើវិស័យជាច្រើនទៀតនាពេលអនាគត។

យើងអាចទន្ទឹងរងចាំមើលថា តើមានអ្វីពិសេសក្រោយពីក្រុមហ៊ុន Smart និង realme សហការគ្នា?

ស្មាតហ្វូន realme ម៉ូដែលថ្មី  
ស្មាតហ្វូន realme ម៉ូដែលថ្មី  
ស្មាតហ្វូន realme ម៉ូដែលថ្មី  
ស្មាតហ្វូន realme ម៉ូដែលថ្មី  
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T