ក្រោយស្ទង់ស្ថានភាពក្រុម Everton បាន១សប្ដាហ៍ Ancelotti បង្ហើបពីគម្រោងក្នុងទីផ្សារដោះដូរខែមករាខាងមុខថា...

//s5.kh1.co/c8/c859ea8279ec6aec480cd169fa5d8e19f9d7521e.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រោយដឹកនាំក្រុមបាន១សប្ដាហ៍ អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti បាននិយាយថាគាត់នឹងមិនស្នើសុំក្លិប Everton ទិញខ្សែប្រយុទ្ធនៅទីផ្សារដោះដូរខែមករាខាងមុខនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ancelotti ត្រូវបានក្លិបស្ករគ្រាប់ Everton ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ជាមួយនឹងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។

  លោក Carlo Ancelotti 
  លោក Carlo Ancelotti 

ក្នុងនោះដែរក្រោយត្រូវបានអ្នកកាសែតសួរថា តើលោកនឹងស្នើសុំក្លិបទិញខ្សែប្រយុទ្ធនៅខែមករាឬទេ? គ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះ បានឆ្លើយតបទៅវិញថា៖

"ទេ! ពួកយើងមិនបាននិយាយគ្នាពីរឿងនេះទេ តែជាក់ស្ដែងខ្ញុំនឹងមិនស្នើឲ្យក្លិបទិញខ្សែប្រយុទ្ធថ្មីនោះទេ ព្រោះកីឡាករនៅតំបន់ប្រយុទ្ធបច្ចុប្បន្នពិតជាល្អស្រាប់ទៅហើយ។"

  លោក Carlo Ancelotti  ជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Calvert-Lewin
  លោក Carlo Ancelotti  ជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Calvert-Lewin

លោក Ancelotti បានបន្ថែមទៀតថា៖

"ពីឥលូវរហូតដល់ថ្ងៃទី៥ ខែមករា យើងត្រូវផ្ដោតទៅលើការប្រកួតចំនួន៤ទៀតជាបន្តបន្ទាប់ ហើយពួកយើងនឹងពិភាក្សាតាមក្រោយ ថាពួកយើងត្រូវការអ្វីបន្ថែមទៀតឬអត់។"

គួរឲ្យដឹងដែរថា ដឹកនាំក្រុម Everton ២ប្រកួតដំបូងលោក Ancelotti បានជួយក្រុមមួយនេះឈ្នះទាំងពីរប្រកួត ពោលគឺប្រកួតទី១ឈ្នះក្រុម Burnley FC ក្នុងដី ១-០ និងប្រកួតទី២ ឈ្នះក្រុម Newcastle United ក្រៅដី ២-១។ ជ័យជម្នះពីរប្រកួតនេះ Ancelotti បានដឹកដៃក្រុមស្ករគ្រាប់ឡើងមកឈរចំណាត់ថ្នាក់លេខ១០ក្នុងតារាង Premier League សប្ដាហ៍ទី២០៕

ក្រុម Everton
ក្រុម Everton

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T