Klopp ប៊ិះអត់៣ពិន្ទុដោយសារ VAR! Mane ស៊ុត១គ្រាប់ ជួយ Liverpool ដាច់ពិន្ទុ Man City ដល់ទៅ….. (មានវីដេអូ)

//s5.kh1.co/37/37d78157d476fb144b4509fbf6e4e5779fc89e4f.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាជាង ៥ម៉ឺននាក់នៅកីឡដ្ឋាន Anfield ម្ចាស់ផ្ទះ Liverpool រកបាន ៣ពិន្ទុពីការប្រកួតក្នុងក្របខណ្ឌ Premier League យប់មិញ ក្រោយយកឈ្នះក្រុមភ្ញៀវ Wolverhampton ដោយលទ្ធផល ១ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Liverpool និង Wolves
ការប្រកួតរវាង Liverpool និង Wolves

គ្រាប់បាល់តែមួយគត់ក្នុងការប្រកួតនោះ កើតឡើងនៅនាទីទី៤២ ដោយការស៊ុតរបស់ខ្សែប្រយុទ្ធជួរមុខ Sadio Mane បន្ទាប់ពីទទួលបាល់តែតបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Adam Lallana។ តាមពិតទៅនៅក្នុងម៉ោងបន្ថែមវគ្គទី១ Wolves ក៏មានឱកាសសម្រេចគ្រាប់បាល់បាន១គ្រាប់ដែរដោយកីឡាករ Pedro Neto ប៉ុន្តែ VAR បានចាប់បាល់បាល់នោះស្ថិតនៅជំហរក្រៅល្បែង (Offside)។

កីឡាកររបស់ Wolves តវ៉ាគ្រាប់បាល់
កីឡាកររបស់ Wolves តវ៉ាគ្រាប់បាល់

ចូលដល់វគ្គទី២ បើទោះបីជាមានការសម្រុកគ្នាខ្លាំង ប៉ុន្តែក្រោមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបានោះទេ។ បញ្ចប់ការប្រកួត៩០នាទី Liverpool ឈ្នះ Wolves ១-០។

ចំណែកឯលទ្ធផល ២គូផ្សេងកាលពីយប់មិញ៖
  • Manchester City ២-០ Sheffield United

គិតមកទល់នេះ Liverpool កំពុងឈរនៅកំពូលតារាងក្របខណ្ឌ Premier League មាន៥៥ពិន្ទុ ខណៈ Leicester City ឈរនៅលេខ២ មាន៤២ពិន្ទុ ចំណែកឯជើងឯកឆ្នាំចាស់ Manchester City ឈរនៅលេខ៣ មាន៤១ពិន្ទុ ហើយលើសពីនេះទៅទៀតក្រុមរបស់លោក Jurgen Klopp នៅសល់មួយប្រកួតក្នុងដៃផងដែរ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
សូមទស្សនាវីដេអូ Highlight ការប្រកួតរវាង Liverpool និង Wolves នៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T