ទម្ងន់មានឥទ្ធិពលទៅលើពេលវេលាពេញវ័យគ្រប់ការរបស់ក្មេងប្រុស!

//s5.kh1.co/d5/d55b692f06a67daa58c7db4c8506e78a8a359115.jpg
នារី

 ៣០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

របស់​ផ្អែម​ៗ មិន​ថា​នំ​ចំណី ឬ​ភេសជ្ជៈ​​មាន​ជាតិ​ស្ករ រួម​ទាំង​ពពួក​នំប៉័ង​​គ្រប់​ប្រភេទ ពិសេស​នំប៉័ង​ស (ស្នូលនំប៉័ង​ផ្នែក​ពណ៌​ស) អាច​បង្ក​ឱ្យ​អ្នក​ចូលចិត្ត​ញ៉ាំ​ ឬ​ទម្លាប់​ញ៉ាំ កើត​រោគ​គេង​មិនលក់ អស់​កម្លាំង និង​​ឃ្លាន​​ចង់​ញ៉ាំ​អាហារ​មិន​ដឹង​ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​​លទ្ធផល​សិក្សា​​ទៅ​លើមនុស្ស​ប្រមាណ​​ជាង ​៥ ​ម៉ឺន​នាក់ បាន​ឱ្យ​ដឹង​ថា ការ​ញ៉ាំ​របស់​ជាតិ​ស្ករ​ច្រើន បាន​ធ្វើ​ឱ្យ​​ជាតិ​ស្ករ​ក្នុង​ឈាម​​ប្រែ​ប្រួល ជា​ហេតុ​ធ្វើ​ឱ្យ​រាង​កាយ​បញ្ចេញ​អ័រម៉ូន​ Adrenaline និង​ Cortisol ទៅ​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​បង្អាក់​​រាង​កាយ​ គេង​មិន​​បាន​គ្រប់​គ្រាន់ ​ហើយ​រឿង​នេះ​ក៏​កើត​ឡើង​ផង​ដែរ​ សម្រាប់​​ការ​ញ៉ាំនំប៉័ង ពិសេស​នំប៉័ង​ស។ បន្ថែម​ពី​នេះ ការ​គេង​មិន​បាន​លក់​ស្កប់​ស្កល់ ធ្វើ​ឱ្យ​​រាង​កាយ​អស់​កម្លាំង ហេវ​ហត់ និង​មាន​ចំណង់​ចង់​ញ៉ាំ​ចំណី​អាហារ​ច្រើន ដែល​បង្ក​ជា​ផល​វិបាក​ផ្សេង​ៗ។

បើ​តាម​លោក​វេជ្ជបណ្ឌិត​ James Gangwisch អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា​៖ 

“ការ​ចៀស​វាង​ចំណី​អាហារ​សម្បូរជាតិ​ផ្អែម ជា​រឿង​ល្អ​បំផុត​ ចៀស​​រោគ​គេង​ពុំ​លក់ ព្រោះ​ថា ក្នុង​រាង​កាយ​នឹង​រង​ប្រតិកម្ម​ដោយ​សារ​​​បម្រែ​បម្រួល​អ័រម៉ូន​​ច្រើន​ នៅ​ពេល​ញាំប្រភេទ​អាហារ​ទាំង​នោះ”។

ដោយ​ឡែក​ លោក​វេជ្ជបណ្ឌិត​អាមេរិក​ខាង​លើ បាន​​ណែ​នាំថា ជំនួស​ឱ្យ​ចំណី​ជាតិ​ស្ករ គួរ​ញ៉ាំ​អាហារ​ដែល​សម្បូរជាតិ​សរសៃ​ (Fiber) និង​បន្លែ​ ផ្លែ​ឈើ​ជំនួស​វិញ ដើម្បី​ជួយ​​ក្នុង​ការ​គេង​​លង់​លក់​​ស្កប់​ស្កល់។

សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ករណី​ខាង​លើ បាន​ធ្វើ​ឡើ​ង​ដោយ​​ក្រុម​ការងារ នៃ​សាកលវិទ្យាល័យ Columbia នៅ​ក្រុង​ញ៉ូវ​យក​ សហរដ្ឋអាមេរិក៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T