មិនធម្មតា! Rolls-Royce បង្ហាញយន្តហោះអគ្គិសនី​ដំបូង​បង្អស់​ ដែល​លឿន​ជាងគេ​​លើលោក

//s5.kh1.co/17/17879cee69a29892b2ae2cf60a8d665144cb2588.jpg
បច្ចេកវិទ្យា

 ៣០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ នៅសប្តាហ៍នេះក្រុមហ៊ុន Rolls-Royce បានដាក់បង្ហាញយន្តហោះអគ្គិសនីដំបូងបង្អស់របស់ខ្លួន ហើយ​នឹងមានបំណងប្រែក្លាយវាឱ្យទៅជាយន្តហោះ ដែល​​លឿនជាងយន្តហោះដើរដោយថាមពល​អគ្គិសនីដ៏ទៃទៀតក្នុងលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ដ​នេះបានបង្ហាញម៉ាស៊ីននៅអាកាសយានដ្ឋាន Gloucestershire នៅ Staverton ប្រទេសអង់គ្លេស ឥឡូវនេះពួកគេនឹងចាប់ផ្តើមធ្វើការលើការដាក់បញ្ចូលប្រព័ន្ធម៉ាស៊ីន​ជំរុញប្រើថាមពលអគ្គិសនី​ ​ដើម្បីកុំឱ្យមានការបំភាយឧស្ម័នពុលដែលប៉ះពាល់ដល់បរិស្ថាន។

យន្ដហោះនេះ​នឹងអាចធ្វើដំណើរបានក្នុងល្បឿនជាង ៣០០ ម៉ាយក្នុងមួយម៉ោង (៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង) ដើម្បីបំបែកកំណត់ត្រាពិភពលោក នៅពេល​គេចាប់ផ្តើមដាក់ឱ្យ​ប្រើប្រាស់នៅនិទាឃរដូវខាងមុខ។

យន្តហោះអគ្គិសនី​ដំបូង​បង្អស់  របស់ក្រុមហ៊ុន Rolls-Royce
យន្តហោះអគ្គិសនី​ដំបូង​បង្អស់  របស់ក្រុមហ៊ុន Rolls-Royce

យន្ដហោះដែលជាផ្នែក​នៃគំនិតផ្តួចផ្តើមមួយនេះ​មានឈ្មោះថា ការពន្លឿនជើងហោះហើរដោយប្រើថាមពល​អគ្គិសនី (ACCEL) គឺជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុនក្នុងការឈានទៅរកការគោលដៅផលិតយានយន្ត​ដើរដោយថាមពលអគ្គិសនី។

យន្ដហោះ​នៃគម្រោង ACCEL នេះទៀតសោធ នឹង​មានប្រភពថាមពលខ្លាំងបំផុត​មិនធ្លាប់មាន ដែលអាចដំណើរការម៉ាស៊ីន ឬសាកតែម្តងអាចហោះហើរបានចម្ងាយ ៣២១គីឡូម៉ែត្រ។

លើសពីនេះទៀត វាមានប្រព័ន្ធត្រ​ការពារកំដៅ​ ដែលវាអាចការពារប្រភពថាមពល(អាគុយ)មិនឱ្យក្តៅក្នុងពេលវាធ្វើដំណើរចម្ងាយឆ្ងាយ។

យន្តហោះអគ្គិសនី​ដំបូង​បង្អស់  របស់ក្រុមហ៊ុន Rolls-Royce
យន្តហោះអគ្គិសនី​ដំបូង​បង្អស់ របស់ក្រុមហ៊ុន Rolls-Royce

លោក Rob Watson នាយកផ្នែកអគ្គិសនីរបស់ក្រុមហ៊ុន Rolls-Royce បាននិយាយថា“ ការបង្កើតយន្តហោះអគ្គិសនីលឿនបំផុតរបស់ពិភពលោកគឺគ្មានអ្វីក្រៅពីការផ្លាស់ប្តូរជំហានបដិវត្តនៅក្នុងការធ្វើដំណើរតាមអាកាសចរណ៍ទេ”។

លោកបានបន្ថែមថា“ នេះមិនត្រឹមតែជាជំហានសំខាន់ឆ្ពោះទៅរកការប៉ុនប៉ងបំបែកឯតទគ្គកម្មពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយអភិវឌ្ឍសមត្ថភាពរបស់ក្រុមហ៊ុន Rolls-Royce ផងដែរ ។ វានឹងធានាថា យើងកំពុងឈានមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដែលអាចដើរតួនាទីជាមូលដ្ឋានក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរទៅរក​គោលនយោបាយកាបូនទាបនិងសេដ្ជកិច្ចដែលមាននិរន្តរភាព”៕

យន្តហោះអគ្គិសនី​ដំបូង​បង្អស់  របស់ក្រុមហ៊ុន Rolls-Royce
យន្តហោះអគ្គិសនី​ដំបូង​បង្អស់ របស់ក្រុមហ៊ុន Rolls-Royce
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T