Arteta សង្ឃឹមថាកីឡាករឆ្នើមរូបនេះ នឹងមិនចាកចេញពី Arsenal នោះទេ នៅខែមករាខាងមុខ

//s5.kh1.co/6d/6d584b723eeed40da2c6e2d35f93c27ffdc3516a.png
កីទ្បា

 ៣០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta សង្ឃឹមថាកូនក្រុមរបស់លោក កីឡាករ Granit Xhaka នឹងស្នាក់នៅបន្តជាមួយក្លិប ហើយបដិសេធការផ្ទេរទៅកាន់ក្លិប Hertha Berlin នៅខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមភ្នាក់ងាររបស់​ Xhaka បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិស្វីសរូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួនជាមួយនឹងក្រុម Hertha Berlin ខណៈការចរចាផ្ទេរនៅរង់ចាំតែកិច្ចពិភាក្សាគ្នារវាងក្លិបនិងក្លិបប៉ុណ្ណោះ។

 

កីឡាករ Granit Xhaka
  កីឡាករ Granit Xhaka

ហើយសម្រាប់ការប្រកួតជំនួបដ៏ជក់ចិត្តប្រចាំទីក្រុងឡុងដ៍កាលពីយប់មិញ Xhaka មិនបានចូលលេងនោះទេ ដោយលោក Arteta បញ្ជាក់ថារូបគេមានជំងឺ។

ក្រោយត្រូវបានសួរ​ Xhaka នឹងចាកចេញនៅខែក្រោយមែនទេ? លោក Arteta បានឆ្លើយទៅវិញថា ៖

លោក Mikel Arteta 
លោក Mikel Arteta 

"ខ្ញុំសង្ឃឹមថាគាត់នឹងមិនចាកចេញទេ។ គាត់លេងបានល្អកាលជំនួបទល់នឹងក្រុម Bournemouth គាត់លេងដោយការតាំងចិត្ត។ ក្រោយបញ្ចប់ការប្រកួតគាត់ចាប់ផ្ដើមមានអារម្មណ៍ឈឺនិងក្ដៅខ្លួន ហើយគាត់មានអារម្មណ៍មិនល្អនិងសម្រាកលើគ្រែអស់រយៈពេល២ថ្ងៃ ហើយនេះជាមូលហេតុដែលមិនបានជ្រើសរើសគាត់ឲ្យចូលលេងទល់នឹង Chelsea។"

  កីឡាករ Granit Xhaka
  កីឡាករ Granit Xhaka

គួររម្លឹកផងដែរ​ថា Arsenal បានទិញយក Xhaka ពីក្លិប Borussia Monchengladbach កាលពីឆ្នាំ២០១៦ជាមួយនឹងតម្លៃ ៣៥លានផោន (ឬប្រមាណ ៤៩,៥លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន១៥០ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមបាន១៧ដង ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T