តែតកាច់ល្អណាស់! Aubamayang ប្រើក្បាច់តែតជំនិតត្រសក់បញ្ចូលទីយ៉ាងអស្ចារ្យ តែ Arsenal ទឹកភ្នែកចុងម៉ោង (មានវីដេអូ)

//s5.kh1.co/36/364db108127a79f4e3cc8f68fa332cf69e0ed758.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Emirate Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវតោខៀវ Chelsea ប្រកួតក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី២០ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ៦ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងជំនួបដ៏ជក់ចិត្តប្រចាំទីក្រុងឡុងដ៍នេះ ក្រុមទាំងពីរមានឱកាសម្រុកប្រហាក់ប្រហែលគ្នា ដោយក្រុមម្ចាស់ផ្ទះ ស៊ុតបាន៦ជើង ចំគោលដៅ២ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៩ជើង ចំគោលដៅ៥ដង ទម្លុះសំណាញ់ទីបាន២គ្រាប់។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ម្ចាស់ផ្ទះ Arsenal ជាអ្នកស៊ុតបើកឆាកនាំមុខ តាមរយៈការតែតកាច់ដ៏ល្អពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិហ្កាបុង Pierre Emerick Aubamayang នៅនាទីទី១៣។ ក្រោយមាន១គ្រាប់កើតឡើងការប្រកួតកាន់តែមានភាពស្វិតស្វាញ ជាមួយគ្នានេះដែរការប៉ះទង្គិចក៏កើតឡើងច្រើន ជាក់ស្ដែងត្រឹមតង់ទី១ អាជ្ញាកណ្ដាលលោក Craig Pawson ចាយកាតលឿងអស់៤។

ខ្សែប្រយុទ្ធសញ្ជាតិហ្កាបុង Pierre Emerick Aubamayang 
ខ្សែប្រយុទ្ធសញ្ជាតិហ្កាបុង Pierre Emerick Aubamayang 

ការប្រកួតអូសបន្លាយរហូតដល់ចុងតង់ទី២ នៅនាទីទី៨៣ ទើបក្រុមភ្ញៀវ Chelsea មានឱកាសរកគ្រាប់តាមស្មើ ដោយការពែន១ជើងស្រាលៗរតាមរយៈខ្សែបម្រើ Jorginho។ រំលងបាន៤នាទីក្រុមភ្ញៀវក៏បន្ថែម១គ្រាប់ទៀត ធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham។

ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham
ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham

ដូច្នេះក្រោយបញ្ចប់៩០នាទី​ ក្រុមតោខៀវ Chelsea ជាអ្នកទទួលជ័យជម្នះក្នុងជំនួបប្រចាំក្រុងឡុងដ៍នេះ ដោយលទ្ធផល ២-១។

តាមរយៈលទ្ធផលនេះ ក្រុមរបស់លោក Lampard បន្តឈរចំណាត់លេខ៤ មាន៣៥ពិន្ទុ ខណៈក្រុម Arsenal ដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក​ Arteta បានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខ១២ មានត្រឹម២៤ពិន្ទុ គិតត្រឹម២០ប្រកួតកន្លងទៅ៕

តារាង Premier League
តារាង Premier League
បើចង់ឃើញការស៊ុតបញ្ចូលទី ប្រើបច្ចេកទេសអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
វីដអូ Highlights (ប្រភព Chelsea FC)
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T