ដាច់ផ្ងារ! ទីបំផុត​ Haaland រកឃើញក្លិបថ្មីហើយ ប៉ុន្តែមិនមែន Man UTD និង Juventus ទេ

//s5.kh1.co/a5/a516c0596c3c80eb9d8c5d464689448ac211dab7.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ក្លិបបាល់ទាត់ Borrusia Dortmund បានប្រកាសជាផ្លូវការក្នុងការនាំចូលខ្សែប្រយុទ្ធថ្មីបន្ថែមមួយរូបទៀតគឺកីឡាករ Erling Braut Haaland ពីក្លិប Red Bull Salzburg ក្នុងកិច្ចសន្យារយៈពេលបួនឆ្នាំកន្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Braut Haaland ចូលរួមជាមួយ Dortmund
កីឡាករ Erling Braut Haaland ចូលរួមជាមួយ Dortmund

ខ្សែប្រយុទ្ធជម្រើសជាតិន័រវេសរូបនេះបានលេចឭដំណឹងជាច្រើនមកថា Manchester United ចាប់អារម្មណ៍ចង់បានរូបគេជាខ្លាំង ខណៈ Juventus និង RB Leipzig និងបណ្ដាក្លិបមួយចំនួនទៀតក៏ចាប់អារម្មណ៍រូបគេផងដែរ ក្រោយគេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោកាលពីការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ Champions League កន្លងទៅ។

Haaland នឹងមកចូលរួមជាផ្លូវការក្នុងនាមជាកីឡាកររបស់ជើងខ្លាំងអាល្លឺម៉ង់ Dortmund នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ខាងមុខ អមដោយតម្លៃនៃការផ្ទេរគឺ ១៨លានផោន។

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Haaland រកបាន២៨គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២២ប្រកួតឲ្យ Red Bull Salzburg នៅរដូវកាលនេះ ហើយរឹតតែពិសេសទៀតនោះគឺគេអាចរកបានដល់ទៅ៨គ្រាប់ ពី៦ប្រកួតក្នុងវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ Champions League៕

កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

ប្រភព៖ AF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T