អបអរសាទរ! កែវ រំចង់ ផ្ដួលកីឡាករម្ចាស់ផ្ទះជប៉ុន មុននេះបន្តិច (មានវីដេអូ)

//s5.kh1.co/0b/0b14f6f3969c7e7d57af73a2f07ca2201b2963ea.jpg
កីទ្បា

 ២៩-ធ្នូ-២០១៩ ៧ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ អ្នកប្រដាល់គុនខ្មែរ កែវ រំចង់ បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះជប៉ុន Yamagiwa Kazuki ក្នុងការប្រកួតកម្មវិធី Big Bang 37 ប្រភេទទម្ងន់ ៦៧គីឡូក្រាម លក្ខណៈ Kickboxing នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុននេះបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ កែវ រំចង់ និងកីឡាករជប៉ុន Yamagiwa Kazuki 
កីឡាករ កែវ រំចង់ និងកីឡាករជប៉ុន Yamagiwa Kazuki 
កីឡាករ កែវ រំចង់ ឈ្នះការប្រកួត
កីឡាករ កែវ រំចង់ ឈ្នះការប្រកួត

ការប្រកួតពេញ៣ទឹក ទាំងកីឡាករ កែវ រំចង់ និងកីឡាករម្ចាស់ផ្ទះជប៉ុន Yamagiwa Kazuki បានតស៊ូគ្នាយ៉ាងស្វិតស្វាញ។ យ៉ាងណា ជាលទ្ធផល អ្នកប្រដាល់គុនខ្មែរមកពីខេត្តបាត់ដំបង កែវ រំចង់ បានយកឈ្នះកីឡាករជប៉ុនដោយពិន្ទុ៕

ចង់ឃើញថា កែវ រំចង់ យកឈ្នះកីឡាករជប៉ុន យ៉ាងណានោះ ទៅតាមដានការប្រកួតខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T