ក្លិបធំៗចំនួន៣ ប្រឈមមុខដាក់គ្នារឿងនាំយក Ter Stegen ខណៈ Barcelona ទារ ១០០លាន

//s5.kh1.co/fa/fab8609c9e7bf2181bc0975082bb0deeffe4fbb0.jpg
កីទ្បា

 ២៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ជើងឯកអាល្លឺម៉ង់ Bayern Munich ជើងឯកអ៊ីតាលី Juventus និងជើងឯកបារាំង Paris Saint-Germain បានដាក់គោលដៅនាំយកអ្នកចាំទីរបស់ជើងឯកអេស្ប៉ាញ Barcelona កីឡាករ Marc-Andre ter Stegen នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Sportivo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Marc-Andre ter Stegen
 កីឡាករ Marc-Andre ter Stegen

អ្នកចាំទីដៃទីមួយរបស់ Bayern Munich បច្ចុប្បន្នកីឡាករ Nuer មានវ័យ៣៣ឆ្នាំហើយ ខណៈកុងត្រារវាងគេនិងក្លិបនឹងផុតនៅឆ្នាំ២០២១ ពោលគឺនៅពេលដែលគេមានវ័យ៣៥ឆ្នាំ។  ដូច្នេះ ក្លិបដែលស្ថិតក្រោមការដឹកនាំបណ្ដោះអាសន្នរបស់លោក Hansi Flick មួយនេះបានដាក់គោលដៅយក Ter Stegen ដើម្បីមកជំនួស Nuer នាពេលអនាគត។

មិនខុសពី Bayern Munich ងាកមកមើលក្លិប Juventus វិញ ក៏ចង់បាន Ter Stegen ទៅជំនួស Buffon នៅពេលអនាគតខាងមុខដូចគ្នា។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបរហស្សនាមសេះបង្កង់មួយនេះអាចនឹងដាក់ Dybala និង Rabiot ទៅឲ្យ Barcelona ជាថ្នូរនឹងការដោះដូរ Ter Stegen ។

ចំណែកឯក្លិបអ្នកមាននៅបារាំង Paris Saint-Germain ឯណេះវិញអាចនឹងមានបញ្ហាអ្នកចាំទីនាពេលអនាគត ខណៈបច្ចុប្បន្ន Keylor Navas មានវ័យ៣៣ឆ្នាំ ស្របពេលដែលអ្នកចាំទីដៃទីពីរសញ្ជាតិប៉ូឡូញ Bulka នៅមានវ័យក្មេង និងស្ទើរបទពិសោធន៍នៅឡើយ។

ក្រោយទទួលដំណឺងមកថា ក្លិបធំៗទាំង៣ខាងលើចាប់អារម្មណ៍ចង់បានអ្នកចាំទីដៃទីមួយរបស់ខ្លួន Barcelona ទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ ១០០លានអឺរ៉ូសម្រាប់អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ Ter Stegen ដែលជាតម្លៃថ្លៃបំផុត និងបំបែកឯតទគ្គកម្មអ្នកចាំទីនៅលើលោក៕

 កីឡាករ Marc-Andre ter Stegen
 កីឡាករ Marc-Andre ter Stegen
 កីឡាករ Marc-Andre ter Stegen
 កីឡាករ Marc-Andre ter Stegen

ប្រភព៖ AF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T