ឡូយកប់ សម្រុកគ្នាកក្រើក! យ៉េន ឌីណា សងសឹកថៃ យកខ្សែក្រវាត់ និងលុយ ៤,០០០ដុល្លារ (មានវីដេអូ)

//s5.kh1.co/7d/7d65fd276503153ac56dcc8e084fa7b2abd5a869.jpg
កីទ្បា

 ២៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរ៍ម្សិលមិញ អ្នកប្រដាល់មានដើមកំណើតមកពីខេត្តកោះកុង យ៉េន ឌីណា បានឈ្នះខ្សែក្រវាត់មួយគ្រឿង និងលុយ ៤,០០០ដុល្លារ ក្រោយយកឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ កូឡាបដាំ ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ យ៉េន ឌីណា ឈ្នះខ្សែក្រវាត់
កីឡាករ យ៉េន ឌីណា ឈ្នះខ្សែក្រវាត់

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា យ៉េន ឌីណា និងកីឡាករថៃ កូឡាបដាំ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ ដូរដៃគ្នា និងប្រើជង្គង់យ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត យ៉េន ឌីណា ឈ្នះ កូឡាបដាំ ដោយពិន្ទុឯកច័្ឆន។

កូឡាបដាំ នេះហើយដែលជាអ្នកបញ្ចប់កំណត់ត្រាមិនចាញ់១៤ប្រកួតតាំងពីរៀបការរួចរបស់កីឡាករ យ៉េន ឌីណា កាលពីខែមុន នៅក្នុងវគ្គសន្សំពិន្ទុ។ ដូច្នេះការឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រនេះគឺជាការសងសឹកបានសម្រេចរបស់ យ៉េន ឌីណា។

https://s5.kh1.co/__image/w=650,h=489,q=100/9c/9ca08c2055e4b81f0ff79207a13f9a2fb1bd7a7f.jpg

គួរឲ្យដឹងដែរថា មុនឡើងមកប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រនេះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យ៉េន ឌីណា​ បានយកឈ្នះ ពុយ វណ្ណៈ ខណៈ កូឡាបដាំ បានយកឈ្នះកីឡាករថៃដូចគ្នា លំឡេង។ លទ្ធផលការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ពុយ វណ្ណៈ ឈ្នះ លំឡេង ដោយពិន្ទុ៕

ចង់ឃើញថាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង យ៉េន ឌីណា និង កូឡាបដាំ កក្រើកយ៉ាងណានោះ ទៅទស្សនវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T