ធ្លាប់តែឃើញឆ្កែយន្តគួរឲ្យស្រលាញ់ តែឥឡូវសាកមកមើលឆ្មាយន្តម្ដងមើល៍! តើវាមានអ្វីពិសេសខ្លះ? (មានវីដេអូ)

//s5.kh1.co/c0/c01104beefd778ba63bc4e575d66238c9e60c6b2.png
បច្ចេកវិទ្យា

 ២៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងពីព័ត៌មានដែលទាក់ទងនឹងឆ្កែយន្តរបស់ក្រុមហ៊ុន Sony ខ្លះៗរួចមកហើយ ប៉ុន្តែបើសិនអ្នកជាមនុស្សដែលស្រលាញ់សត្វឆ្មាវិញ អ្នកប្រហែលជាអាចក្រឡេកមើលឆ្មាយន្តដែលបង្កើតឡើងដោយក្រុមហ៊ុន Elephant Robotics។​ ឆ្មាយន្តមួយនោះត្រូវបានគេហៅថា MarsCat ហើយរូបរាងរបស់វាធ្វើឡើងតាមលំនាំសត្វឆ្មា។ ប៉ុន្តែវាមិនដូចសត្វឆ្មាទាំងស្រុងនោះទេ ពីព្រោះវាគ្មានរោមហើយមិនអាចដើរជុំវិញផ្ទះឲ្យដូចសត្វឆ្មាពិតៗនោះដែរ។ MarsCat មានបួនពណ៌សម្រាប់ឲ្យជ្រើសរើសដូចជាពណ៌ស ទឹកក្រូច ខ្មៅ និងប្រផេះ ហើយវាបានបំពាក់ sensors ចំនួន៦គ្រាប់សម្រាប់ទទួលអារម្មណ៍នៅពេលដែលយើងពាល់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
MarsCat មានបួនពណ៌សម្រាប់ឲ្យជ្រើសរើស
MarsCat មានបួនពណ៌សម្រាប់ឲ្យជ្រើសរើស

ឆ្មាយន្តមួយនេះក៏មានបំពាក់មកជាមួយកាមេរ៉ាទំហំ៥មេហ្គាភិចសែលនៅលើច្រមុះរបស់វា ដែលអាចជួយឲ្យវាចាប់យកទិដ្ឋភាពនៅជុំវិញខ្លួនវាផងដែរ។ ទំហំថ្មរបស់វាអាចទ្រទ្រង់បានបីម៉ោង នៅពេលម្ចាស់របស់វាឧស្សាហ៍លេងជាមួយវា​ ហើយវាអាចកាន់រហូតដល់ទៅប្រាំម៉ោង បើសិនជាវាមិនសូវបានទំនាក់ទំនងជាមួយរបស់ដែលនៅជុំវិញខ្លួនវា។

វីដេអូបង្ហាញពីអ្វីដែល MarsCat អាចធ្វើបាន

ក្រុមហ៊ុន Elephant Robotics បានបញ្ជាក់ប្រាប់ថានៅពេលដែលយើងឧស្សាហ៍ទំនាក់ទំនងជាមួយឆ្មាយន្ត MarsCat វានឹងជួយដុសខាត់បុគ្គលិកលក្ខណៈរបស់ឆ្មាយន្តនេះឲ្យកាន់តែប្រសើរឡើង។ ឧទាហរណ៍បើអ្នកនិយាយទៅកាន់វាច្រើន វានឹងឧស្សាហ៍បញ្ចេញសំឡេងម៉េវមកកាន់អ្នកដូចគ្នា។ ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថាឆ្មាយន្តមួយនេះអាចចងចាំពាក្យដែលយើងនិយាយចំនួន២០ពាក្យ ហើយពាក្យដែលគេឧស្សាហ៍ប្រើជាមួយវាមានដូចជា មក (come) និងមកនេះ (Come here)៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T