ត្រូវដើរតួជាឪពុកផង ជាម្តាយផង! ពេលនេះ កូនប្រុសនាយក្រិន កំពុងឈឺ ស្របពេលជីវភាពខ្វះខាតខ្លាំង

//s5.kh1.co/7a/7a5e73014888cf8ffa2e28b0322ef10d2096d5e9.jpg
តារា & កម្សាន្ដ

 ២៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ នាយ ក្រិន គឺជាតារាកំប្លែងមួយរូបប្រចាំស្រុកខ្មែរ ដែលគាត់ជាតារាកំប្លែងមានកម្ពស់ទាប តែយ៉ាងណាក៏ពេលដែលគាត់បានសម្ដែង ក៏គាត់អាចធ្វើឲ្យពុកម៉ែ បងប្អូនបានសើចសប្បាយ នូវរាល់សកម្មភាព ដែលគាត់បានសម្ដែង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាកំប្លែង នាយ  ក្រិន បានចូលសិល្ប:​ជាច្រើនឆ្នាំមកហើយ ដែលអាចឲ្យគ្រប់គ្នាស្គាល់ពីគាត់តាមរយ: ការលេងកំប្លែង។ ដោយឡែក ងាកមកមើលពីជីវិតរបស់លោកវិញ  តារាកំប្លែងរូបនេះ ធ្លាប់មានប្រពន្ធ២នាក់រួចមកហើយ និងមានកូនផងដែរ។ ដែលពេលបច្ចុប្បន្ននេះលោក ក៏មានហាងអាហារមួយសម្រាប់រកស៊ី បន្ទាប់ពីការងារសិល្ប: ប៉ុន្តែមិនសូវកាក់កបប៉ុន្មានទេ ហើយការងារសិល្បៈក៏លែងសូវមានដូចមុនទៀត ដែលធ្វើឲ្យលោក ពិបាកខ្លាំងណាស់។ 

កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកមួយ បាន​​បង្ហាញថា ពេលនេះកូនប្រុស នាយ ក្រិន កំពុងឈឺសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលស្របពេលលោកខ្វះខាត មិនមានលុយគ្រប់គ្រាន់ក្នុងការចំណាយផ្សេងៗទៅឲ្យខាងមន្ទីរពេទ្យ ព្រោះថាសព្វថ្ងៃ លោកត្រូវរ៉ាបរ៉ងគ្រប់យ៉ាង ដោយសារតែ ប្រពន្ធលោកបានរត់ចោលហើយ ដូច្នេះវាជាភារកិច្ចរបស់លោក ពេញទំហឹង​៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

នាយ ក្រិន  និងកូនប្រុសកំពុងនៅក្នុងមន្ទីពេទ្យ
នាយ ក្រិន  និងកូនប្រុសកំពុងនៅក្នុងមន្ទីពេទ្យ
នាយ ក្រិន  និងកូនប្រុស
នាយ ក្រិន និងកូនប្រុស
នាយ ក្រិន 
នាយ ក្រិន 
នាយ ក្រិន 
នាយ ក្រិន 
នាយ ក្រិន 
នាយ ក្រិន 
នាយ ក្រិន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T