Messi ចេញមុខជំទាស់ Barcelona មិនឲ្យទិញខ្សែប្រយុទ្ធម្នាក់នេះ មកជំនួស Suarez នោះទេ

//s5.kh1.co/e8/e809f7b8a1b2069a35f161b8e2b8bdcef24ed09f.jpg
កីទ្បា

 ២៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Lionel Messi បានជំរុញមិនឲ្យថ្នាក់ដឹកនាំរបស់ក្លិប នាំយកខ្សែប្រយុទ្ធរបស់ Inter Milan កីឡាករ Lautaro Martinez នោះទេ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ El Desmarque។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

ម្ចាស់ពាន Ballon d’Or ៦លើករូបនេះបានប្រាប់ទៅកាន់មន្ត្រីក៏ដូចជាថ្នាក់ដឹកនាំរបស់ក្លិបអ្នកមានបុណ្យ Barcelona ក្នុងការមិនឯកភាពឲ្យនាំយកមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន Martinez មកជំនួស Luis Suarez ដែលជាដៃគូល្អនៅលើទីលានរបស់គេនោះទេ។

Messi និង Suarez
Messi និង Suarez

ព័ត៌មាននេះអាចថាជាដំណឹងល្អមួយរបស់ក្រុមលោក Antonio Conte ដោយ Inter Milan បច្ចុប្បន្នកំពុងតែចេញធ្វើប្រតិបត្តិការក្នុងការចរចាជាមួយ Martinez ឲ្យបន្តកុងត្រាថ្មីបន្ថែមទៀតជាមួយនិងក្លិប។

គួរបញ្ជាក់ដែរថា កុងត្រារបស់ខ្សែប្រយុទ្ធកំពុងលេចធ្លោនៅអ៊ីតាលី Lautaro Martinez នៅមានសុពលភាពជាមួយ Inter Milan រហូតដល់បំណាច់រដូវកាល ២០២២-២០២៣ ប៉ុន្តែក្រោយទទួលនិងលេចឭដំណឹងមកថា Barcelona ចាប់អារម្មណ៍ ក្លិបអ៊ីតាលីមួយនេះចង់បន្តកុងត្រាឲ្យ Maritnez រហូតដល់ឆ្នាំ២០២៤៕

កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

ប្រភពAll-Football

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T