Free-Kick ច្បាស់ណាស់លោកព្រះ! កុំតែបាន Kane ស៊ុតចុងម៉ោង Mourinho អត់លិឍទៀតហើយ (មានវីដេអូ)

//s5.kh1.co/74/74908488e202602905e2beafae04116fd0ed6a9b.jpg
កីទ្បា

 ២៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖​ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ទទួលបានត្រឹម១ពិន្ទុពីការប្រកួតសប្ដាហ៍ទី២០ ក្របខណ្ឌ​ Premier League កាលពីយប់មិញ ក្រោយស្មើគ្នាជាមួយម្ចាស់ផ្ទះ Norwich City ២ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Norwich និង Spurs
ការប្រកួតរវាង Norwich និង Spurs

នៅក្នុងវគ្គទី១ មានគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះគឺ Norwich ជាអ្នកបើកការនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Vrancic នៅនាទីទី១៨។ ចូលដល់វគ្គទី២ នាទីទី៥៥ Spurs បានវាយបកតាមស្មើវិញដែលធ្វើបានសម្រេចដោយការទាត់បាល់ Free-Kick បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែបម្រើ Christian Eriksen ។

បានត្រឹមតែ៦នាទីបន្ទាប់ នៅនាទីទី៥១ Norwich បានបន្តនាំមុខជាថ្មី បន្ទាប់ពីខ្សែការពារ Aurier ធ្វើឲ្យចូលទីខ្លួនឯង។ ការប្រកួតអូសបន្លាយដល់នាទីទី៨៣ទើបខ្សែប្រយុទ្ធជួរមុខ Harry Kane ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើឲ្យ Spurs វិញ។

កីឡាកររបស់ Spurs អបអរគ្រាប់បាល់
កីឡាកររបស់ Spurs អបអរគ្រាប់បាល់

ស្ថិតិនៃការប្រកួតបង្ហាញថា Spurs មានឱកាសគ្រប់គ្រងបាល់ដល់ទៅ៦០% និងអាចស៊ុតដល់ទៅ៩លើក ចំគោលដៅ៧លើក និងខុសគោលដៅ២លើក ខណៈ Norwich City មានឱកាសស៊ុតចំគោលដៅ២លើក និងខុសគោលដៅ២លើកប៉ុណ្ណោះ។

ការប្រកួតរវាង Norwich និង Spurs
ការប្រកួតរវាង Norwich និង Spurs

គិតត្រឹម២០ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះ Spurs ឈរនៅលេខ៦ មាន៣០ពិន្ទុ ខណៈ Norwich City ឈរនៅបាតតារាងលេខ២០ មានត្រឹម១៣ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
សូមទស្សនាវីដេអូ Highlight ការប្រកួតនៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T