ខ្លួនតូចតែខ្លឹម! បទដំបូងរបស់​ ចាន់​ សុបញ្ញា​ ល្បីកប់​ សន្ទុះអ្នកចូលមើលដូចបាក់ទំនប់​រហូតដល់....ត្រឹមរយៈពេល២ថ្ងៃ (មានចម្រៀង)

//s5.kh1.co/8f/8f12760eafad7d76c79fc582611ea464e59c686e.jpg
តារា & កម្សាន្ដ

 ២៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីបទចម្រៀងដំបូងមានចំណងជើងថា “ស្រលាញ់អ្នកណាក៏គេមានសង្សារ” របស់ ម្ចាស់ជ័យលាភី X Factor Cambodia រដូវកាលទី១ ក៏ដូចជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ប្អូន ចាន់ សុបញ្ញា ប្រិយមិត្តមួយភាគធំច្បាស់ជាស្គាល់ហើយ ព្រោះថាបទចម្រៀងថ្មីមួយបទនោះ ពិតជាទទួលការចាប់អារម្មណ៍មិនតិចនោះទេ ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់បទចម្រៀងថ្មីមួយបទនេះដែរ អ្នកគាំទ្រសង្កេតថា ទទួលបានការចូលមើលគួរឲ្យកត់សម្គាល់នៅលើបណ្តាញសង្គម ដោយត្រឹមតែរយៈពេល២ថ្ងៃ បទចម្រៀងនេះ ទទួលបានការ Share រហូតដល់ ៤០ម៉ឺនដង ឯចំណែកអ្នកចូលមើល និងស្តាប់បទចម្រៀងនេះ កើនរហូតដល់ ១លានដងឯណោះ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញពីភាពជោគជ័យមួយ របស់តារាវ័យក្មេងរូបនេះ ដែលទទួលការគាំទ្រដូចបាក់ទំនប់សម្រាប់បទថ្មីរបស់ខ្លួន។ ម៉្យាងវិញទៀត ទាំងនេះក៏បញ្ជាក់ឲ្យឃើញថា តារារូបនេះនាថ្ងៃមុខនឹងទទួលការគាំទ្រមិនចាញ់តារាៗជំនាន់មុនដែលជារៀមច្បងរបស់ខ្លួននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងថាបទថ្មីរបស់ បញ្ញា ពីរោះកម្រិតណានោះ តោះទស្សនាវីដេអូខាងក្រោម៖

ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចំនួនអ្នកចូលមើល
ចំនួនអ្នកចូលមើល
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T