ខ្សែប្រយុទ្ធជើងចាស់ Alan Shearer ចុចឈ្មោះចំៗថាកីឡាករវ័យក្មេងរូបនេះល្អទៅៗហើយ!

//s5.kh1.co/29/2990b635100421b82fd4b0863bf1a2480f135f70.jpg
កីទ្បា

 ២៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ កំពូលខ្សែប្រយុទ្ធប្រចាំក្របខណ្ឌ Premier League និងជាអតីតកីឡាករឆ្នើមរបស់ក្លិប Newcastle United លោក Alan Shearer បានសរសើរមិនដាច់ពីមាត់ពីទម្រង់លេងរបស់ខ្សែការពារស្ដាំរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold កាលពីប្រកួតទល់នឹងក្រុម Leicester City ថា ជម្រើសជាតិអង់គ្លេសវ័យក្មេងរូបនេះលេងកាន់តែល្អទៅៗហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Trent Alexander-Arnold
  កីឡាករ Trent Alexander-Arnold

Arnold បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុម Liverpool ប្រកួតយកឈ្នះក្រុម Leicester City ៤-០ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយរូបគេស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង។

ក្នុងនោះដែរលោក Alan Shearer បានសរសើរពីទម្រង់លេងរបស់ខ្សែការពារវ័យ២១ឆ្នាំរូបនេះថា៖

លោក Alan Shearer
លោក Alan Shearer

"Alexander-Arnold បានបង្ហាញឲ្យឃើញថាគាត់ជាកីឡាករនាំលេងឆ្នើម១រូបក្នុងចំណោមកីឡាករល្អៗដទៃទៀតក្នុងលីគ ហើយខ្សែការពារស្លាបស្ដាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោពេលលេងទល់នឹង Leicester ជាមួយការស៊ុតបញ្ចូលទី១គ្រាប់ដ៏អស្ចារ្យនិងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី២ដង។ សម្ថភាពយុវជនថ្នាលរបស់​ Liverpool រូបនេះកាន់តែប្រសើឡើងៗហើយ។"

 Arnold និងមិត្តរួមក្រុម
 Arnold និងមិត្តរួមក្រុម

គួរឲ្យដឹងដែរថា Arnold ត្រូវបាន Liverpool តម្លើងឲ្យមកលេងក្នុងឈុតធំកាលពីឆ្នាំ២០១៦ ដោយបង្ហាញខ្លួនសរុបបានចំនួន១១២ប្រកួត ស៊ុតបញ្ចូលទីបាន៦គ្រាប់និង Assists ឲ្យមិត្តរួមក្រុមបាន៣០ដង ហើយកាលពីពេលថ្មីៗនេះ រូបគេក៏បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Club World Cup ផងដែរ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T