អស្ចារ្យមែន! បុរីភ្នំពេញថ្មី បើកគម្រោងអេលីតផាក១ និង២ថ្មី សាងសង់លើដី២៥ហិកតា!

//s5.kh1.co/91/9186a1c6b6d402568e371fa46e768991d569accf.jpg
សង្គម

 ២៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ពិសេសសម្រាប់អបអរចូលឆ្នាំ ២០២០ បុរីភ្នំពេញថ្មី បើកគម្រោងអេលីតផាក១ និង២ សាងសង់លើដី២៥ហិកតា ហើយសម្រាប់អតិថិជនដែលកក់ផ្ទះ១ល្វែងថ្ងៃនេះ នឹងទទួលបាននូវការបញ្ចុះតំលៃ 9% ភ្លាម និងបញ្ចុះបន្ថែម UD$៣,០០០ UD$5,០០០ និង UD$10,០០០ សម្រាប់ផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធគម្រោងសាងសង់ បុរីភ្នំពេញថ្មី
ពិធីបើកសម្ពោធគម្រោងសាងសង់ បុរីភ្នំពេញថ្មី

អ្នកតំណាងឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មីបានឡើងថ្លែង ក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់គម្រោងថ្មី អេលីតផាក១ និង២ ស្ថិតនៅ ភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ឲ្យដឹងថា៖

« គម្រោងនេះ ស្ថិតលើផ្ទៃដីមានទំហំសរុបប្រមាណ២៥ហិកតា ដែលមានផ្ទះសរុបជិត ១,០០០ខ្នង (ក្រោយសាសាសង្កាត់ក្រាំងធ្នុង)ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ដែលស្របតាមស្តង់ដាមិនធ្លាប់មាន ក្រុមហ៊ុនបានខិតខំរៀបចំឡើង ដោយជ្រើសរើសយកទីតាំងសម្រាប់លក់ ដែលមានភូមិសាស្ត្រល្អ នៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន និងពេលមុខ ជាពិសេសគម្រោងបុរីភ្នំពេញថ្មីនេះ មានទីតាំងតាមបណ្តោយផ្លូវ ៩២ (ឬផ្លូវក្រាំជ្រៃ) ចេញពីពីផ្សារទំនើបអ៊ីអនទី២ ដែលមានចំងាយប្រមានត្រឹមតែ៣គីឡូមែត្រ ហើយផ្លូវនេះតភ្ជាប់ជាមួយផ្លូវលេខ ២០១១ ឬផ្លូវឩកញ៉ា ទ្រី ហេង រហូតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ តំបន់នេះជាផ្លូវយុទ្ធសាស្រ្ត ដែលអាចជួយសម្រួលចរាចរណ៍ ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ  និងតំបន់ជុំវិញ ក្នុងការធ្វើដំណើរចេញចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬផ្លូវជាតិលេខ៣ ទៅទីរួមខេត្តកំពត និងលេខ៤ ខេត្តព្រះស៊ីហនុ។»

ពិធីបើកសម្ពោធគម្រោងសាងសង់ បុរីភ្នំពេញថ្មី
ពិធីបើកសម្ពោធគម្រោងសាងសង់ បុរីភ្នំពេញថ្មី

តំណាងក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋាន លំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រាច់ ដោយមានការចាក់ផ្លូវបេតុងធំទួលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗ ស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។ បុរីភ្នំពេញថ្មី~អេលីតផាក១ និង២ មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃីង  និងដីឡូតិ៍ទំហំ២០ម x៣០ម ។

ពិធីបើកសម្ពោធគម្រោងសាងសង់ បុរីភ្នំពេញថ្មី
ពិធីបើកសម្ពោធគម្រោងសាងសង់ បុរីភ្នំពេញថ្មី

លោកបានបញ្ជាក់ទៀតថា ក្នុងឱកាសដ៏ពិសេស នៃថ្ងៃក្រុងពលីបើកការដ្ឋានសាងសង់គម្រោងថ្មី  អេលីតផាករបស់បុរីភ្នំពេញថ្មីនេះ បុរីភ្នំពេញថ្មី មានការរៀបចំបញ្ចុះតម្លៃពិសេស សម្រាប់អតិថិជនដែលកក់ផ្ទះ១ល្វែងថ្ងៃនេះ នឹងទទួលបាននូវការបញ្ចុះតំលៃ 9% ភ្លាម និងបញ្ចុះបន្ថែម UD$៣,០០០ UD$5,០០០ និង UD$10,០០០ សម្រាប់ផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T