លោក Klopp គិតថា Liverpool មិនអាចធ្វើរឿងមួយ បានដូច Arsenal នោះទេ

//s5.kh1.co/86/8628a9e0f5794e7c8b6b672946137bb7e697e764.jpg
កីទ្បា

 ២៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp និយាយថា វាជារឿងពិបាកមួយដែល Liverpool អាចតាមទាន់កំណត់ត្រារបស់​ Arsenal ដែលប្រកួតមិនដែលចាញ់នៅ Premier League ក្នុងឆ្នាំ ២០០៣-២០០៤ នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Arsenal ឈ្នះពានមាសឆ្នាំ២០០៣-២០០៤
Arsenal ឈ្នះពានមាសឆ្នាំ២០០៣-២០០៤

បច្ចុប្បន្ន Liverpool កំពុងស្ថិតក្នុងដំណើរមួយដ៏ល្អ ឆ្ពោះទៅរកការឈ្នះពានលីគកំពូលអង់គ្លេសជាលើកដំបូង ក្រោយខនខានអស់រយៈពេល៣០ឆ្នាំមក ដោយ១៨ប្រកួតកន្លងទៅ ពួកគេមិនដែលស្គាល់ពាក្យថាចាញ់នោះទេ ពោលគឺឈ្នះ១៧ដងនិងស្មើ១ដង ឈរកំពូលតារាង Premier League។

ហើយសម្រាប់ជ័យជម្នះ៤-0 ទៅលើក្រុមលេខ២ Leicester កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានធ្វើឲ្យ Liverpool កាន់តែមានគម្លាតពិន្ទុកាន់តែខ្លាំងនិងមានសង្ឃឹមឈ្នះពានកាន់តែច្រើនផងដែរ។

ទន្ទឹមនឹងនេះពេលត្រូវបានសួរថា Arsenal ធ្លាប់មានកំណត់ត្រា៤៩ប្រកួតមិនដែលចាញ់ តើវាជាការប្រកួតប្រជែងធំមួយទេ? លោក Klopp ឆ្លើយទៅវិញយ៉ាងខ្លីថា៖

លោក Klopp
លោក Klopp

"វាជាការប្រកួតប្រជែងដ៏ធំមួយ ហើយប្រសិនបើអ្នកសួរថា​ Liverpool អាចទៅរួចអត់ ខ្ញុំមិនគិតថាអាចទេ។"

គួរឲ្យដឹងដែរថា​ ប្រកួតបន្ទាប់ក្រុមហង្សក្រហម Liverpool នឹងត្រូវតតាំងជាមួយនឹងក្រុមកំពុងឡើងកូដ Wolverhampton Wanderers នៅយប់ថ្ងៃអាទិត្យវេលាម៉ោង ១១:៣០នាទីអាធ្រាត្រ ដូច្នេះប្រិយមិត្តកុំភ្លេចរង់ចាំតាមដានមើលថាតើក្រុម Wolves នឹងអាចបង្អាក់ភាពមិនដែលចាញ់របស់លោក Klopp ដូចដែរបំបាក់ Man City កាលពីយប់មិញបានដែរឬទេ?

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T