រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​សន្លប់​ស្តូក​ស្ដឹង ​ដោយសាររថយន្ដ​តាក់ស៊ី​ម៉ែត្រ ពណ៌​ស បើក​​ឆ្លងផ្លូវ​​បុក​គ្នា​ជាមួយម៉ូតូ​វ៉េវប៉ើង​ទៅ​លើ​មាត់​របង​ចូល​វិទ្យាល័យ​បឹង​ត្របែកតាម​បណ្តោយវិថី​ព្រះ​មុនី​វង្ស​កែង​៤៨៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ ចំការមន កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ មីនា ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ដ​តាក់ស៊ី​ម៉ែត្រ ពណ៌​ស បើក​តាមផ្លូវ​លេខ​៤៨៤ ពី​លិចទៅ​កើតឆ្លងកាត់​វិថី​ព្រះ​មុនី​វង្ស ចំណែក​ម៉ូតូ​វ៉េវ​ ពណ៌​ក្រហម ជិះ​គ្នា​២​នាក់ បើក​តាម​វិថីព្រះមុនី​វង្ស​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែបុក​គ្នា​លាន់​ដូច​រន្ទះ ហើយ​ម៉ូតូ​ប៉ើង​ទៅ​លើ​មាត់របង​ចូល​វិទ្យាល័យ​បឹង​ត្របែក ចំណែក​អ្នក​ជិះ​សន្លប់​ស្ដូកស្ដឹង​ទាំង​ពីរ​នាក់ ។ រីឯរថយន្ដ​​ព្យាយាម​បើក​រត់​គេច​តាម​វិថី​ព្រះ​មុនី​វង្ស​ទៅ​ទិស​ខាងត្បូង​បាត់​ស្រមោល ។ តែ​ជា​អកុសលជ្រុះ​ស្លាក​លេខ​នៅ​ជាប់​​នឹងកាង​រថយន្ដ​បន្សល់​ទុក​នៅកន្លែង​​កើតហេតុ ។ ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​រងការខូច​ខាត​ស្ទើរ​ទាំងស្រុង ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​រថយន្ដ​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ចំណែក​ម៉ូតូ​ព្រមទាំង​ស្លាកលេខ ​និង​កាង​រថ​យន្ដ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការ​មន ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]