ស្មាតហ្វូន vivo V17 បើកឲ្យអតិថិជនធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ ជាមួយតម្លៃខ្ទង់ $3xx !

//s5.kh1.co/62/625d5ad36551517f4badb341026f274c7b635dae.jpg
បច្ចេកវិទ្យា

 ២៨-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាស និងបញ្ចេញទៅលើរូបភាពខ្លះៗ ទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិកស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល v ម៉ូឌែល V17 ដែលនឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជា នាពេលឆាប់ៗនេះផងដែរ។ ចំពោះស្មាតហ្វូន V17 នេះ គឺត្រូវបានបើកឲ្យធ្វើការ Pre-Order ចាប់ពីថ្ងៃទី២៨ នេះតទៅ រហូតទៅដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្ទង់ $3xx តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន vivo V17
ស្មាតហ្វូន vivo V17

ស្មាតហ្វូនម៉ូឌែល vivo V17 នេះដែរ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ហើយនិងលក្ខណៈពិសេសៗជាច្រើនផងដែរដូចជា បើនិយាយទៅកាន់ពណ៌របស់ V17 គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ២ពណ៌ គឺពណ៌ត្បូងគុជស  (Crystal White) និង ពណ៌គុជខៀវ(Admiral Blue)។ 

រីឯផ្នែកកាមេរ៉ាវិញ វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដែរនាំមុខគេជាមួយកម្រិតបង្ហាញ FHD+។ សម្រាប់កាមេរ៉ាក្រោយមានរហូតទៅដល់ ៤ គ្រាប់ដែលមានរាងជាអក្សរ L កាមេរ៉ាគោលទំហំ 48MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 8MP+2MP+2MP

  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ

Vivo V17 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Ultra O Screen  មានទំហំអេក្រង់ 6.44 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo V17 គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 91.38%។  ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ  2*Kryo Gold2.0GHz,6*Kryo Silver 1.7GHz។ ហើយវាក៏ត្រូវបានបំពាក់មកជាមួយ Ram ទំហំ 8GB និង អង្គផ្ទុកទិន្នន័យ 256GB ផងដែរ។

ចំពោះប្រតិបត្តិការនៃការដោះសោររបស់ V17 វិញ ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរ ដោយស្កេនក្រយៅដៃនៅលើផ្ទៃអេក្រង់។ ស្មាតហ្វូន vivo V17 មានកម្លាំងថាមពលថ្ម 4500mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Fast Charging។ សម្រាប់តម្លៃលក់របស់ស្មាតហ្វូន vivo V17 នេះដែរនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះផងដែរ។

  កញ្ញា សុវណ្ណាឡាង។  
  កញ្ញា សុវណ្ណាឡាង។  

ជាមួយនឹងព្រឹត្តិការណ៍នៃការសម្ពោធនៅឯសណ្ឋាគារ Sokha Phnom Penh Hotel ដែលនឹងមានការចូលរួមទៅដោយកំពូលតារាចម្រៀងជាច្រើនដួង ដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឡូរ៉ា ម៉ម រួមទាំងតារាវ័យក្មេង៣ ដួងមកពីកម្មវិធី Cambodia idol junior។ រួមទាំងមានការចូលរួមពីសំណាក់ តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា លោក យារ៉ូ លោក រៀនថត លោក ឈិន ឈឿន និងកញ្ញា សុវណ្ណាឡាង

សម្រាប់ព្រឹត្តិការណ៍នៃការសម្ពោធ vivo 17 នេះដែរនឹងធ្វើការផ្សាយផ្ទាល់ចេញពីផេកផ្លូវការរបស់ vivoKH  / Hang Meas Live 24h / khmerload  / khmernote  / popular magazine  ចាប់ពី ៦៖ ៣០យប់ រហូតដល់ចប់កម្មវិធី៕ 

  កញ្ញា ឡូរ៉ា ម៉ម
  កញ្ញា ឡូរ៉ា ម៉ម
  លោក ឈិន ឈឿន
  លោក ឈិន ឈឿន
  លោក រៀនថត
  លោក រៀនថត
  លោក យារ៉ូ
  លោក យារ៉ូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T