គិតត្រឹមសប្ដាហ៍ទី១៩នេះ នៅក្របខណ្ឌ Premier League មានតែកីឡាករ ៧នាក់ប៉ុណ្ណោះដែលរកគ្រាប់បាល់បានចាប់ពី១០គ្រាប់ឡើង

//s5.kh1.co/37/3753408f9567565422f1eb6a1549f8a572eaa2db.jpg
កីទ្បា

 ២៨-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតជុំទី១៩ នៃក្របខណ្ឌ Premier League បានបញ្ចប់ទៅកាលពីយប់មិញនេះ ក្នុងចំណោម២០ក្រុមនៅ Premier League មានតែក្រុមហង្សក្រហម Liverpool តែ១គត់ដែលទើបតែប្រកួតបាន១៨ដង ក្រៅពីនោះក្រុមដទៃទៀតប្រកួតបាន១៩ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ១៩សប្ដាហ៍កន្លងទៅនេះ មានតែកីឡាករ៧រូបប៉ុណ្ណោះ ដែលស៊ុតបញ្ចូលទីបាន១០គ្រាប់ឡើង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្នុងចំណោម៧នាក់នោះ មិនមានកីឡាករ Liverpool នោះទេ មូលហេតុអាចមកពីពួកគេប្រកួតតិចជាងក្រុមដទៃ១ប្រកួត។

កីឡាករទាំង៧នាក់នោះមានដូចជា៖

1)   ខ្សែប្រយុទ្ធក្រុម Leicester City កីឡាករ Jamie Vardy (រកបាន១៧គ្រាប់)

Jamie Vardy 
Jamie Vardy 

2)   ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang (រកបាន១២គ្រាប់)

Pierre-Emerick Aubameyang 
Pierre-Emerick Aubameyang 

3)   ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Manchester United កីឡាករ Marcus Rashford (រកបាន១១គ្រាប់)

Marcus Rashford 
Marcus Rashford 

4)   ខ្សែប្រយុទ្ធកណ្ដាលរបស់ក្រុមតោខៀវ Chelsea កីឡាករ Tammy Abraham (រកបាន១១គ្រាប់)

Tammy Abraham 
Tammy Abraham 

5)   ខ្សែប្រយុទ្ធក្រុម Southampton កីឡាករ Danny Ings (រកបាន១១គ្រាប់)

Danny Ings
Danny Ings

6)   ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរបស់ក្រុម Manchester City កីឡាករ Raheem Sterling (រកបាន១១គ្រាប់)

Raheem Sterling
Raheem Sterling

7)   ខ្សែប្រយុទ្ធកណ្ដាលប្រចាំក្រុម Tottenham Hotspur កីឡាករ Harry Kane (រកបាន១០គ្រាប់)

Harry Kane 
Harry Kane 

គួរឲ្យដឹងដែរថា ការប្រកួតជុំទី២០ នៃក្របខណ្ឌ Premier League និងចាប់ផ្ដើមនារាត្រីថ្ងៃសៅរ៍នេះមានការប្រកួតចំនួន៦គូ ចំណែកឯ ៤គូទៀតប្រកួតនៅយប់ស្អែក។ ហើយសម្រាប់គូសំខាន់ប្រចាំសប្ដាហ៍នេះគឺ ក្រុមកាំភ្លើងធំ Arsenal នឹងបើកទ្វារកីឡដ្ឋាន Emirate Stadium តតាំងជាមួយក្រុមភ្ញៀវតោខៀវ Chelsea នៅថ្ងៃស្អែកវេលាម៉ោង៩:០០យប់៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T