ហួសចិត្ត! សង្សារនាយ ចឺម ចិត្តធម៌ណាស់ ឃើញសង្សារថតរូបស្និទ្ធជាមួយស្រីផ្សេងហើយ នៅនិយាយបែបនេះទៀត…

//s5.kh1.co/3c/3cd038105dbc61a51d227fd41f8079c0b7032d09.jpg
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីនាយ ចឺម មានរឿងរ៉ាវ ត្រូវបានបុរសជាកីឡាករម្នាក់ បានវាយបែកក្បាលរួចមក រូបលោក នៅមិនទាន់ចេញមុខបកស្រាយ បំភ្លឹការពិតនៅឡើយទេ ធ្វើឲ្យហ្វេនៗរាល់គ្នា អន្ទះសាចង់ដឹងការពិតនៅពីក្រោយខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បញ្ហាមួយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែ មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមសារជាថ្មី ក្រោយពីបានបែកធ្លាយ រូបថតមួយសន្លឹកដែល នាយ ចឺម បានឈរថតជាមួយនារីម្នាក់ មានមុខមាត់ស្រស់ស្អាត អមដោយស្នាមញញឹម ស្រស់ថ្លាតែម្ដង។

អ្វីដែលពិសេស តាមរយៈរូបថតមួយសន្លឹកនោះដែរ នាយ ចឺម បានបង្ហាញសកម្មភាពយ៉ាងជិតស្និទ្ធ ដោយយកដៃឱបចង្កេះ នារីមុខស្រស់រូបនោះ មើលមួយភ្លែតស្មានតែ ជាគូស្នេហ៍។

ដោយឡែក បើងាកមកមើលម្ចាស់ស្នេហ៍ពិត របស់នាយ ចឺម គឺកញ្ញា ហ្វាហ្វា ចិត្តធម៌ណាស់ មិនមានចិត្តប្រកាន់សង្សារទេ ថែមទាំងបានចែករំលែករូបថតនោះត ហើយអមជាមួយសារថា៖

«កើតជាមនុស្សប្រុស ត្រូវតែឆ្លាតចឹង បានស្ទាវ»។

ជាមួយគ្នានេះដែរ បន្ទាប់ពីឃើញសង្សារ នាយ ចឺម បង្ហោះបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ហួសចិត្ត និងសរសើរដល់ ហ្វាហ្វា គ្រប់គ្នា ដែលមិនប្រកាន់ ហើយទទួលយកបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
នាយ ចឺម និងគូស្នេហ៍
នាយ ចឺម និងគូស្នេហ៍
នាយ ចឺម និងគូស្នេហ៍
នាយ ចឺម និងគូស្នេហ៍
រូបថតនាយ ចឺម ថតស្និទ្ធជាមួយនារីម្នាក់
រូបថតនាយ ចឺម ថតស្និទ្ធជាមួយនារីម្នាក់
សារដែលសង្សារនាយ ចឺម បានបង្ហោះ
សារដែលសង្សារនាយ ចឺម បានបង្ហោះ
នាយចឺម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T