ក្រោយផ្ទុះរឿងអាស្រូវ! ពេលនេះ នាយចឺម ត្រៀមចេញបទថ្មី ច្រៀងយ៉ាងពីរោះអត្ថន័យចាក់ដោត (មានវីដេអូ)

//s5.kh1.co/7f/7f51aeba3ab33b431c693c52f2841fc89ff8b344.jpg
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបមកហើយថា កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព នាយចឺម បានជួបរឿងអាក្រក់ ដែលបណ្តាលឲ្យបែកក្បាលខណៈពេលដែលជាប់ឈ្មោះ ទាក់ទងជាមួយនឹងសង្សារអ្នកដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយរឿងទាំងនេះបានកើតឡើងមិនបានប៉ុន្មាន តារាប្រុសរូបនេះក៏ចាប់ផ្តើមលេចមុខនៅក្នុងកម្មវិធីតូចធំជាច្រើនគួរឲ្យកត់សម្គាល់ ថែមទាំងទទួលបានការគាំទ្រ និងផ្តល់ភាពកក់ក្តៅទៅកាន់បណ្តាហ្វេនៗជាច្រើន យ៉ាងគួរឲ្យសរសើរ។

ជាក់ស្តែង មិនបានប៉ុន្មានផង ពេលនេះតារាប្រុសរូបនេះស្រាប់តែត្រៀមចេញបទថ្មីមួយទៀត ក្រោយបានថតសមសំឡេងកាលពីពេលថ្មីនេះ និងត្រៀមចេញជាផ្លូវការក្នុងពេលឆាប់ៗនេះផងដែរ។ តាមរយៈសកម្មភាពវីដេអូថតបទថ្មីរបស់លោក បានធ្វើឲ្យហ្វេនសរសើរគ្រប់គ្នា ព្រោះសំឡេងរបស់លោកពិតជាពីរោះខ្លាំង ជាមួយនឹងអត្ថន័យបទចម្រៀងយ៉ាងចាក់ដោតតែម្តង។

ទោះបីជាលោកច្រៀងខ្លីៗបែបណាក្តី ក៏ប៉ុន្តែអ្នកគាំទ្រពិតជាពេញចិត្តយ៉ាងខ្លាំង​ ព្រោះតែទឹកដមរបស់លោកនៅតែល្អ និងនៅតែច្រៀងពោរពេញដោយស្នាមញញឹម ទោះទើបតែមានរឿងអាស្រូវមិនល្អ នៅចុងឆ្នាំ២០១៩នេះយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម ពេលថតបទថ្មី
នាយចឺម ពេលថតបទថ្មី
នាយចឺម ពេលថតបទថ្មី
នាយចឺម ពេលថតបទថ្មី
នាយចឺម ពេលថតបទថ្មី
នាយចឺម ពេលថតបទថ្មី
នាយចឺម ពេលថតបទថ្មី
នាយចឺម ពេលថតបទថ្មី
វីដេអូ
នាយចឺម
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T