ទីបំផុត Zlatan និង Ronaldo ជួបគ្នាហើយ!

//s5.kh1.co/cb/cb347303ab97b1fde201d248db75d3288db3eeda.jpg
កីទ្បា

 ២៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតកីឡាករ Zlatan Ibrahimovic បានសម្រេចកិច្ចព្រមព្រៀងទៅចូលរួមជាមួយនឹងក្រុមបិសាចក្រមអ៊ីតាលី AC Milan ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្លិប L.A. Galaxy។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic

ក្លិប AC Milan បានប្រកាសយ់ព្រមកិច្ចព្រមព្រៀងជាមួយនឹង Zlatan រហូតដល់បញ្ចប់រដូវកាល​ ជាមួយនឹងជម្រើសបន្ថែម១ឆ្នាំ។ ហើយខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះ នឹងធ្វើដំណើរមកធ្វើតេស្តសុខភាពនៅថ្ងៃទី២ខែមករាខាងមុខ។

Zlatan បាននិយាយជុំវិញការវិលត្រលប់មកចូលរួមជាមួយ AC Milan វិញថា៖

"ខ្ញុំបានត្រឡប់មកក្លិបមួយដែលខ្ញុំគោរពយ៉ាងខ្លាំង ហើយខ្ញុំពិតជាស្រលាញ់ទីក្រុង Milan។ ខ្ញុំនឹងតស៊ូជាមួយមិត្តរួមក្រុមផ្លាស់ប្ដូរដំណើរក្នុងរដូវកាលនេះ។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យវាកើតឡើង។"

AC Milan បង្ហោះលើគណនី Twitter ផ្លូវការរបស់ខ្លួន
AC Milan បង្ហោះលើគណនី Twitter ផ្លូវការរបស់ខ្លួន

គួររម្លឹកផងដែរ ថា Zlatan ធ្លាប់មកលេងឲ្យ AC Milan កំឡុងឆ្នាំ២០១០ដល់ឆ្នាំ២០១២ កាលនោះរូបគេបង្ហាញខ្លួនសរុបបាន៨៥ប្រកួត ស៊ុតបញ្ចូលទីបាន៥៦គ្រាប់ និងធ្លាប់ជួយក្រុមបិសាចក្រហមអ៊ីតាលីមួយនេះលើកពាន Serie A​ ១ដង ពាន Super Cup  ១ដង៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T