រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយ​មីស៊ីលបាលីស្ទីកអន្តរទ្វីប Avangard ជាលើកដំបូង

//s5.kh1.co/72/721ad8c4f341c3752fe1db4755e5c1ba3c910754.jpg
បច្ចេកវិទ្យា

 ២៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

រុស្សី៖ ​រដ្ឋមន្ត្រីរបស់រុស្សី​បាននិយាយកាលពីថ្ងៃសុក្រថា ការដាក់ពង្រាយបាលីស្ទីកអន្តរទ្វីបដំបូងបង្អស់របស់រុស្ស៊ី អាចជាផលប៉ះពាល់​ចំពោះកងកម្លាំង​ការពារជាតិរបស់សហរដ្ឋអាមេរិក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានជូនដំណឹងដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ថាកងវរសេនាធំទីមួយផ្នែកមីស៊ីលនុយក្លេអ៊ែរ Avangard ​មានសមត្ថភាព​អាចចាប់ផ្តើមបំពេញភារកិច្ចក្នុងការធ្វើសង្គ្រាមបាន។

លោកឧត្តមសេនីយ៍ Sergei Karakayev ប្រធានកងកំលាំងមីស៊ីល​យុទ្ធសាស្ត្ររបស់រុស្ស៊ី ក៏បាននិយាយផងដែរថា មីស៊ីលទាំងនេះត្រូវបានគេដាក់ពង្រាយនៅតំបន់ Orenburg ភាគកណ្តាលរបស់ប្រទេសរុស្ស៊ី ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំ Ural ចម្ងាយប្រមាណ ១៤៩៦ គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងមូស្គូ។

យោធារុស្ស៊ីបានបង្ហាញ​មីស៊ីល Avangard កាលពីខែមុន ដល់ក្រុមអធិការពីសហរដ្ឋអាមេរិក ដែលជាមួយផ្នែកនៃសន្ធិសញ្ញាត្រួតពិនិត្យអាវុធទ្វេភាគី ហើយប្រព័ន្ធ​មីស៊ីលនេះក៏ត្រូវបានប្រកាសផងដែរ​ដោយលោក ពូទីន កាលពីឆ្នាំមុន។

រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយ​មីស៊ីលបាលីស្ទីកអន្តរទ្វីប
រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយ​មីស៊ីលបាលីស្ទីកអន្តរទ្វីប

យោងតាមរបាយការណ៍របស់ទីក្រុងម៉ូស្គូបានឱ្យដឹងទៀតថា អាវុធ​ដ៏ខ្លាំងក្លានេះអាចផ្លាស់ទីបានលឿន ហើយអាច​កម្ទេចមីស៊ីលរបស់អាមេរិក ដោយសារតែវា​មានល្បឿនលឿនជាងសំឡេង ២០ ដង។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូមានឆន្ទៈរួមបញ្ចូលមីស៊ីល Avangard និងមីស៊ីល Sarmat ធន់ធ្ងន់នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រីកសន្ធិសញ្ញាអាវុធ START ថ្មី (សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ) មុនពេលវាផុតកំណត់នៅឆ្នាំ ២០២១ ។

រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយ​មីស៊ីលបាលីស្ទីកអន្តរទ្វីប
រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយ​មីស៊ីលបាលីស្ទីកអន្តរទ្វីប

សន្ធិសញ្ញាសញ្ញានេះត្រូវបានពង្រីកចុងក្រោយនៅឆ្នាំ ២០១០ ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីរុស្ស៊ីលោក ឌីមី ទ្រីមេដវេដេវ។ កិច្ចព្រមព្រៀងនេះដាក់ចេញនូវអាវុធដែលបានផលិតចំនួន ១.៥០០គ្រាប់ ដោយមានមីស៊ីលដែលបានពង្រាយចំនួន ៧០០គ្រាប់ រួមជាមួយនឹងក្បាលដែលដាក់ពង្រាយនិងមិនដាក់ពង្រាយគ្រាប់ចំនួន ៨០០គ្រាប់ ៕

រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយ​មីស៊ីលបាលីស្ទីកអន្តរទ្វីប
រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយ​មីស៊ីលបាលីស្ទីកអន្តរទ្វីប
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T