ជក់ចិត្តសាហាវមិនចាញ់ El Clasico ! Ederson បានកាតក្រហមដើមតង់ខណៈ Sterling ស៊ុតនាំមុខឲ្យ Man City បាន២គ្រាប់តែត្រូវចចកដាក់៣ចង្កូមវិញចុងម៉ោង (មានវីដេអូ)

//s5.kh1.co/97/975dac81a005e97849b8427b092aece56a2b5da8.jpg
កីទ្បា

 ២៨-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមចចកព្រៃ Wolverhampton Wanderers ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Molineux Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវមេឃខៀវ Manchester City ក្នុងជំនួបប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី១៩ កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមម្ចាស់ផ្ទះមានឱកាសសម្រុកដាក់គំនាបខ្លាំងទៅលើក្រុមភ្ញៀវ​ ដោយស៊ុតបានរហូតដល់១៥ជើង ចំគោលដៅ១០ សម្រេចទីបាន៣គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបានត្រឹម៥ជើងប៉ុណ្ណោះ ចំគោលដៅ២ដង ទម្លុះសំណាញ់ទីបាន២គ្រាប់។

ផ្លុំកញ្ចែចាប់ផ្ដើមការប្រកួត បានប្រមាណ១០នាទី អ្នកចាំទីសញ្ជាតិប្រេស៊ីលកីឡាករ Ederson បានប្រព្រឹត្តកំហុសទៅលើខ្សែប្រយុទ្ធស្លាបរបស់ក្រុម Wolves កីឡាករ Diogo Jota ត្រូវអាជ្ញាកណ្ដាលលោក Martin Atkinson មិនគិតគូយូរដកកាតក្រហមពិន័យបណ្ដេញចេញពីការប្រកួតភ្លាមៗ។

Ederson បានកាតក្រហម
Ederson បានកាតក្រហម

យ៉ាងណាមិញ ទោះបីមានគ្នាត្រឹម១០នាក់តែ Man City នៅតែអាចសម្រុកផ្ដល់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះបាន ដោយមានឱកាសស៊ុតនាំមុខរហូតដល់ទៅ២គ្រាប់ តាមរយៈខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសកីឡាករ Raheem Sterling។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

ប៉ុន្តែក្រុមម្ចាស់ផ្ទះ Wolves មិនបាននៅស្ងៀមឲ្យក្រុមលោក Pep កៀបសង្កត់នោះទេ​ ពួកគេបានកែប្រែទម្រង់លេងរហូតតដៃបាន៣គ្រាប់មកវិញ ដោយគ្រាប់ទី១ ធ្វើបានតាមរយៈខ្សែប្រយុទ្ធស្លាបវ័យ២៣ឆ្នាំកីឡាករ Adama Traore គ្រាប់ទី២ រកបានដោយកីឡាករ Raul Jimenez និងគ្រាប់ទី៣នៅនាទីទី៨៩ សម្រេចទីដោយខ្សែបម្រើ Matt Doherty។

កីឡាករ Adama Traore
កីឡាករ Adama Traore
កីឡាករ Raul Jimenez 
កីឡាករ Raul Jimenez 
ខ្សែបម្រើ Matt Doherty
ខ្សែបម្រើ Matt Doherty

ដូច្នេះក្រោយលេងចប់៩០នាទីក្រុមម្ចាស់ផ្ទះ Wolves បានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Manchester City ក្នុងលទ្ធផល ៣ទល់នឹង២។ តាមរយៈលទ្ធផលនេះ ក្រុមមេឃខៀវនៅតែបន្តឈរលេខ៣ មាន៣៨ពិន្ទុក្នុងដៃ ខណៈក្រុមចចកព្រៃបានទម្លាក់ក្រុម Spurs ឡើងមកឈរលេខ៥វិញ ដោយ១៩ប្រកួតកន្លងទៅរកបាន៣០ពិន្ទុ៕

https://s5.kh1.co/__image/w=648,h=578,q=100/ea/eac36996fe0e2873e4148e4dc68cb0c0aaf596cb.png

សូមទស្សនាការប្រកួតដ៏ជក់ចិត្តខាងក្រោមនេះ៖

ការប្រកួត Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T