ក្រុមហ៊ុនសាមសុងនិងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩

//s5.kh1.co/ca/ca8e466026c92827f547d373d17ceccb95dba7a9.jpg
សង្គម

 ២៨-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលSamsung Tech Institute​ មានរយៈពេល៨សប្តាហ៍ ដែលរៀបចំឡើងដោយមានការសហការណ៏គ្នា រវាងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងក្រុមហ៊ុនសាមសុងអេឡិចត្រូនិចកម្ពុជា លើមុខជំនាញជួសជុលទូរស័ព្ទដៃទំនើបថ្មីៗ និងបរិក្ខារអេឡិចត្រូនិចសាមសុង ដែលក្នុងនោះមានសិក្ខាកាមចូលរួមសរុបចំនួន​ ៥០នាក់ នៅពេលនេះបានបញ្ចប់ជាស្ថាពរហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩
ពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩

លោក សឹង ហូរឆយ (Mr. Seungho Choi) អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា​៖

“គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះធនធានមនុស្សផ្នែកអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជាដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់សិស្សអំពីទ្រឹស្តី និងការអនុវត្តជាមួយនឹងផលិតផលអេឡិចត្រូនិចទំនើបៗ ដែលត្រូវបានប្រើប្រាស់ជុំវិញពិភពលោក។

លោកបានបន្តថា៖​ ​​​

នៅសាមសុងយើងឲ្យតម្លៃខ្ពស់ ក្នុងការចូលរួមអភិវឌ្ឃសង្គមសម្រាប់ភាពរីកចម្រើនក្នុងសហគមន៏។ យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ពួកគេដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឃសង្គមជាតិ។

លោកសឹងហូរឆយ(Mr. Seungho Choi)
លោកសឹងហូរឆយ(Mr. Seungho Choi)

ដោយឡែកក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធីនាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានកោតសរសើរ និងរីករាយក្រៃលែងយ៉ាងខ្លាំង ចំពោះក្រុមហ៊ុនសាមសុងក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។លោកបានថ្លែងថា៖ ​​​

តាំងនាមឱ្យវិទ្យាស្ថាបនទាំងមូលខ្ញុំ សូមអរគុណដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើតវគ្គបណ្តុះបណ្តាលSamsung Tech Institute នេះឡើងដើម្បីឲ្យសិក្ខាកាមទាំងអស់បានដឹង ពីភាពជឿនលឿននៃបច្ចេកវិទ្យាបច្ចុប្បន្នដែលយើងនឹកស្មានមិនដល់។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចាប់វគ្គ បណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែប្រសើរ ក៏ដូចជាចូលរួចជួយសង្គម។

ពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩
ពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩

កញ្ញា ប៉េង លីណា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute​ បានឲ្យដឹងថាគាត់ស្រឡាញ់វិស័យអេឡិចត្រូនិច និងមានបំណងចង់បើកមុខរបរផ្ទាល់ខ្លួន ទៅថ្ងៃអនាគត។ សិស្សវ័យ ២១ឆ្នាំរូបនេះបានថ្លែងថា៖​

ខ្ញុំមានបំណងចង់ចូលរៀនវគ្គនេះយូរណាស់មកហើយ គឺដើម្បីពង្រឹងជំនាញរបស់ខ្ញុំបន្ថែមទៀត និងជួយឲ្យនាងខ្ញុំងាយស្រួលក្នុងការបំពេញក្ដីស្រម៉ៃហើយប្រើប្រាស់ជំនាញរបស់ខ្ញុំដើម្បីបើកកន្លែងជុសជុលគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ។

ពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩
ពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩
ពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩
ពិធីបិទវគ្គបណ្តុះបណ្តាលSamsung Tech Institute ប្រចាំឆ្នាំ២០១៩

កម្មវិធីបណ្តុះបណ្តាលSamsung Tech Institute ដែលបានបង្កើតឡើងមកនេះ គឺពិតជាមានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សមត្ថភាពដល់សិក្ខាកាមជំនាន់ក្រោយ ឱ្យមានជំនាញចំណេះដឹង និងទេពកោសល្យក៏ដូចជាពង្រីកនូវឱកាសការងារ ឱ្យមានភាពកាន់តែទូលំទូលាយជូនដល់សិស្សនិស្សិតកម្ពុជាផងដែរ។ ក្រុមហ៊ុនសាមសុងកម្ពុជាក៏បានថ្លែងអំណរគុណផងដែរ ដល់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងទាំងអស់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) ដែលធ្វើឱ្យវគ្គសិក្សានេះចេញជាផ្លែផ្កានិងបញ្ចប់ដោយជោគជ័យ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T