អស្ចារ្យណាស់មួយគ្រាប់នេះ! ញាក់ដាច់ចង្កេះខ្សែការពារ ៤-៥នាក់ រួចឆ្កឹះបាល់ផុតដៃអ្នកចាំទីយ៉ាងល្អ (មានវីដេអូ)

//s5.kh1.co/47/4797bf0ea100bd3c02aa603dba7acac7157643ca.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ Crystal Palace រកបាន ៣ពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី១៩របស់ខ្លួនក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ ក្រោយយកឈ្នះក្រុមភ្ញៀវ West Ham United ដោយលទ្ធផល ២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Crystal Palace និង West Ham
ការប្រកួតរវាង Crystal Palace និង West Ham

West Ham ជាអ្នកបើកការនាំមុខមុននៅនាទីទី៥៧ ដោយកីឡាករ Robert Snodgrass ប៉ុន្តែត្រូវ Crystal Palace វាយបកយកឈ្នះវិញ ដោយគ្រាប់បាល់របស់កីឡាករ Kouyate នៅនាទីទី៦៨ និង Jordan Ayew នៅនាទីទី៩០+។

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនោះ គឺគ្រាប់បាល់ចុងក្រោយនៅក្នុងការប្រកួតដែលរកបាននៅក្នុងម៉ោងបន្ថែមវគ្គទី២ ដោយកីឡាករ Jordan Ayew គឺគេបានញាក់ចង្កេះខ្សែការពាររបស់ West Ham អស់ ៤-៥នាក់ រួចបន្តឆ្កឹះបាល់ផុតដៃអ្នកចាំទីចូលទីយ៉ាងអស្ចារ្យ៕

Jordan Ayew អបអរគ្រាប់បាល់
Jordan Ayew អបអរគ្រាប់បាល់
ចង់ឃើញថាគ្រាប់បាល់មួយគ្រាប់នោះអស្ចារ្យយ៉ាងណា​ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T