រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថា ឆ្នាំ២០២០ នៅតំបន់ឆ្នេរនឹងមានភ្ញៀវជាតិ-អន្តរជាតិមកកម្សាន្តជាង ៥លាននាក់

//s5.kh1.co/6d/6d16b8cf82d29478798b71e7921fcaf27a5758cc.jpg
Khmerhome

 ២៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=867,q=100/89/8918af774a4b550e542774a57f44f749bdfe3329.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក ខោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍រំពឹងថា នៅឆ្នាំ២០២០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣.៥លាននាក់ ហើយនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥លាននាក់ ក្នុងកំណើនជាមធ្យម ១០ភាគរយ និងភ្ញៀវទេសចរជាតិប្រមាណ ៥.៥លាននាក់ កើនឡើងជាមធ្យម ៥ភាគរយ។

ការថ្លែងខាងលើ របស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងពិធីបុណ្យសមុទ្រ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជ។ លោក ថោង ខុន បានថ្លែងបន្តថា សម្រាប់ឆ្នាំ២០១៩នេះ តំបន់ឆ្នេរនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១.៣លាននាក់ កើ នឡើង ៤.៥ភាគរយ ជាមួយចំណែកទីផ្សារប្រមាណ ១៥ភាគ នៃទីផ្សារសរុប និងទេសចរជាតិប្រមាណ ៣.៤លាននាក់ កើនឡើង ៣ភាគរយ ខណៈដែលខេត្តកំពតនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៨ម៉ឺននាក់ កើនឡើង ៨ភាគរយ និងទេសចរជាតិប្រមាណ ៣០ម៉ឺននាក់ កើនឡើង ៤០ភាគរយ។

https://s5.kh1.co/__image/w=650,h=433,q=100/b4/b485a402b3ced29c70909506526603ec7d54b9be.jpg

ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមឆ្នេរសមុទ្រ និងកោះនានា គឺជាឧត្តមភាពប្រកួតប្រជែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបានធ្វើឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងទទួលស្វាគមន៍កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ជាការលើកឡើងបន្តរបស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបានលើកទឡ្ហីករណ៍ថា ជាក់ស្តែង ពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ ត្រូវបានរៀបចំឡើងស្របពេលដែលខេត្តកំពតកំពុងទទួលបានការអភិវឌ្ឍថ្មីៗ ពិសេសគម្រោងវិនិយោគ និងគម្រោងអភិវឌ្ឍថ្មីៗក្នុងវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធតភ្ជាប់នានា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។

https://s5.kh1.co/__image/w=650,h=433,q=100/d5/d52a4df69a964f82c59981b8acdd22126bb43743.jpg

ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២ ដែលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណី យដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ តាមការបញ្ជាក់ របស់ លោក ខោង ខុន បានរម្លឹកថា កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។

https://s5.kh1.co/__image/w=650,h=434,q=100/59/592d8418a7fac44f3f170db2fff667fd3208a343.jpg

របាយការណ៍របស់ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩ កម្ពុជា​មាន​សណ្ឋាគារ​កំពុងបើក​ដំណើរ​ការសរុប ១៥២ ដែល​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ១៧ ៤៥០​។ សណ្ឋាគារ​លំដាប់​ផ្កាយ ៥ មាន​ចំនួន ៣៦ លំដាប់​ផ្កាយ ៤ មាន​ ៤១ លំដាប់​ផ្កាយ ៣ មាន​ចំនួន ៣៣ លំដាប់​ផ្កាយ​ ២ មាន​ចំនួន ១៩ និង​លំដាប់​ផ្កាយ​ ១ មាន​ចំនួន ២១​។ ខេត្ត​សៀមរាប​គឺជា​កន្លែង​ដែលមាន​សណ្ឋាគារ​ច្រើនជាងគេ​គឺ​ចំនួន ៦០ រាជធានី​ភ្នំពេញ​មាន​ចំនួន ៤០ ខេត្ត​បាត់ដំបង ៩ និង​ខេត្ត​ព្រះសីហនុ និង​កំពង់ចាម​មាន​ចំនួន ៨ ដូចគ្នា​។ បើតាមរបាយការដដែល។

https://s5.kh1.co/__image/w=650,h=488,q=100/34/348b7d45afb9840dcf7b934de0516a5d87d5227e.jpg

ក្រសួងទេសចរណ៍បានបន្តឱ្យដឹងថា ក្នុង​រយៈពេល ១០ខែ​ ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ៥,២៩ ​លាន​នាក់ កើនឡើង ៩,៧ ​ភាគរយ​​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៤,៨២ ​លាន​នាក់​។ ក្នុងនោះ​ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​មាន​ចំនួន ១៦៣ ៦៣៧នាក់​ កើនឡើង ៣,៣​ភាគរយ​ ពី​ចំនួន ១៥៨ ៤៣៩ នាក់​៕

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T