ដឹងទេ តើអត្តពលិកណា អាចរកបានចំណូលខ្ពស់បំផុត​ ​រ៉ូណាល់ដូ,​ម៉េសស៊ី ?

//s5.kh1.co/61/61f0d6f0e10e1a498431cc21b0ba9ce885c15b15.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ទស្សនាវដ្តី Forbes ទើបតែបានបង្ហាញឈ្មោះកីឡាករ ដែលរកបានចំណូលខ្ពស់បំផុតក្នុងទសវត្ស។ Lionel Messi និង Cristiano Ronaldo មិនបានស្ថិតក្នុងចំណាត់ថ្នាក់លេខ ១ ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​វាគ្មានអីពិបាកយល់នោះទេ ដែលកីឡាត្រូវចំណាយប្រាក់ច្រើន! ជាពិសេសបាល់ទាត់។ ​តាមពិតប្រាក់ខែរបស់កីឡាករបាល់ទាត់ពិតជា​រកបានច្រើនៗណាស់ក្នុងមួយទសវត្សរ៍ៗ។ ការសិក្សាមួយត្រូវបានធ្វើឡើងដើម្បី​ចង់ដឹងថា តើកីឡាករណាដែលមានប្រាក់ចំណូលខ្ពស់ជាងគេនៅលើពិភពលោក។ ទស្សនាវដ្តី Forbes ទើបតែបង្ហាញពីចំណាត់ថ្នាក់នៃអត្តពលិកដែលមានជាងគេបំផុតទាំង ១០! អ្នកប្រហែលជាភ្ញាក់ផ្អើលដែលដឹងថា វាមិនមែនជា Cristiano Ronaldo ហើយក៏មិនមែន Lionel Messi ដែរ។

អត្តពលិក ដែលរកចំណូលបានច្រើនជាងគេ
អត្តពលិក ដែលរកចំណូលបានច្រើនជាងគេ

យ៉ាងណាក៏ដោយកីឡាករទាំងពីរ​ គឺពិតជាមានភាពល្បីល្បាញខ្លាំងណាស់ក្នុងពិភពបាល់ទាត់។ ​ Cristiano Ronaldo បានទទួលចំណាត់ថ្នាក់ល្អបំផុតក្នុងកំណត់ត្រាជើងឯង UEFA ជាច្រើនដង! គាត់ក៏ទទួលបានពានរង្វាន់ Ballon ដ៏ល្បី បីដងផងដែរ។ រីឯចំណូលរបស់គាត់កើនឡើងជារៀងរាល់ឆ្នាំ​ដោយសារភាពល្បីល្បាញរបស់គាត់។

​យោងទៅតាមទស្សនាវដ្តីអាមេរិចបានឱ្យដឹងថា Messi បាន​រកប្រាក់បានជាង ៧០០ លានដុល្លារ! គិតជាប្រាក់អឺរ៉ូ តួលេខនេះស្មើនឹង ៦៧៦ លាន។ ទន្ទឹមនឹងនេះ Cristiano Ronaldo បានផ្តួលគូប្រជែងរបស់​គាត់ ជាមួយនឹងប្រាក់ចំណូល ៨០០ លានដុល្លារ ឬ ៧២១ លានអឺរ៉ូ ។ ​ចំនួនទឹកប្រាក់សន្ធឹកសន្ធាប់បែបនេះ យើងប្រហែលជាគិតថាពួកគេទាំងពីរស្ថិតនៅ​ចំណាត់ថ្នាក់កំពូលនៃកីឡាករដែលរកចំណូលបានច្រើនជាងគេ តែតាមពិតវា​មិនមែនបែបនោះទេ ។

 កីឡាករប្រដាល់ Floyd Mayweather
 កីឡាករប្រដាល់ Floyd Mayweather

​អ្នកប្រដាល់ Floyd Mayweather បានវ៉ាដាច់កីឡាករបាល់ទាត់ទាំង២ នាក់ ដោយកីឡាករប្រដាល់ជនជាតិអាមេរិករូបនេះ រកបានចំណូលសរុបដល់ទៅ ៩១៥ លានដុល្លារ ឬ ៨២៥ លានអឺរ៉ូ។

តែវាទាន់អស់នោះទេ! ខណៈពេលដែលកីឡាករ ​Ronaldo បានព្យាយាមរត់តាមបាល់តត្រាក់នោះ ​ Floyd ប្រកួតតែ២ទឹក គឺ​លើល​ពាក់កណ្តាលនៃប្រាក់ចំណូល ដែល Ronaldo ទទួលបានក្នុងមួយប្រកួតទៅហើយ ៕

​ កីឡាករប្រដាល់ Floyd Mayweather
​ កីឡាករប្រដាល់ Floyd Mayweather
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T