តោះ! មកស្គាល់កំពូលកីឡាករចិត្តត្រជាក់ទាំង៥រូបដែលពុំធ្លាប់បានទទួលកាតក្រហមសូម្បីតែ១ដងក្នុងវិស័យបាល់ទាត់

//s5.kh1.co/d2/d2ad1412fe3c5fe4d47442bd6937f947065bfdbb.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ បាល់ទាត់សម័យទំនើបនេះ ជឿជាក់ថាកីឡាករភាគច្រើនពិតជាពិបាកក្នុងការចៀសផុតពីការទទួលបានកាតក្រហម ដោយមូលហេតុថារាល់ការប្រកួតតែងតែមានការប៉ះទង្គិចគ្នាតិចឬក៏ច្រើនប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករខ្លះទទួលបានកាតក្រហមនេះ ដោយសារគ្រប់គ្រងអារម្មណ៍ឬកំហឹងខ្លួនឯងមិនបាន ហើយចំណែកខ្លះទៀតទទួលបានវា ដោយការបង្កកំហុសដោយអចេតនាឬចេតនាណាមួយ។

យ៉ាងណាមិញការសរសេរខាងលើនេះ មិនមែនមានន័យថារាល់កីឡាករទាំងអស់សុទ្ធតែមិនអាចចៀសផុតពីការទទួលបានកាតក្រហមនោះទេ ជាក់ស្ដែងយោងតាមគេហទំព័រ sportskeeda បានឲ្យដឹងថា មានវីរបុរសបាល់ទាត់៥រូបដែលមិនធ្លាប់ទទួលបានកាតក្រហមនេះសូម្បីតែ១ដងក្នុងអាជីពជាកីឡាករ។

កីឡាករទាំង៥រូបនោះមានដូចជា៖
  • 1.    លោក Damien Duff ជាអតីតកីឡាករ របស់ក្លិប Blackburn, Chelsea, Newcastle និង Fulham គាត់បានចំណាយពេល១៤ឆ្នាំលេងនៅ Premier League ហើយវាពិតជារឿងដ៏មិនគួរឲ្យជឿមួយ ដែលខ្សែបម្រើសញ្ជាតិអៀរឡង់រូបនេះ មិនដែលទទួលបានកាតក្រហមសូម្បីតែ១ដងរាល់ការប្រកួតដែលគាត់ធ្លាប់ចូលលេងជាពិសេសក្នុងលីគដែលប្រកួតប្រជែងខ្ពស់ដូច Premier League។
Damien Duff
Damien Duff
  • 2.   អតីតខ្សែប្រយុទ្ធកណ្ដាលរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid កីឡាករ Raul Gonzalez ។ ចាប់តាំងពីចាប់ផ្ដើមអាជីពជាកីឡាករតាំងពីឆ្នាំ១៩៩២មក រហូតដល់ចូលនិវត្តឆ្នាំ២០១៥ លោកមិនដែលទទួលបានកាតក្រហមម្ដងណាឡើយ គាត់តែងតែគ្របគ្រងអារម្មណ៍គាត់បានទោះបីជាធ្លាប់ប្រកួតលក្ខណៈប្រកួតប្រជែងខ្លាំងដូចជាជំនួប El Classico ជាដើម។
Raul Gonzalez
Raul Gonzalez
  • 3.   អតីតម្ចាស់អាវលេខ១១របស់ក្លិបបិសាចក្រហម Manchester United កីឡាករ Ryan Giggs ។ ឆ្លងកាត់ការប្រកួតជាង៩០០ប្រកួតក្នុងអាជីពជាកីឡាករ មិនថាក្នុងក្របខណ្ឌ​ Premier League ឬ Champions League ខ្សែបម្រើស្លាបសញ្ជាតិវេលដែលធ្លាប់មកកម្ពុជារូបនេះ មិនដែលទទួលបានកាតក្រហមនោះទេ។
Ryan Giggs
Ryan Giggs
  • 4.    វីរបុរសក្លិប Bayern Munich កីឡាករ Philipp Lahm ។ គាត់ចំណាយពេលពេញ១អាជីពរបស់គាត់លេងនៅលីគអាល្លឺម៉ង់ គាត់ធ្លាប់ប្រកួតប៉ះក្រុមធំៗជាច្រើននៅតំបន់អឺរ៉ុប ដោយឡែកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្នុងនាមជាខ្សែការពារស្លាប១រូបដែលមានតួនាទីសំខាន់ក្នុងការរារាំងគូប្រកួតដើម្បីការពារសំណាញ់ទីរបស់ខ្លួន និងលេងក្នុងតំបន់មួយដែលងាយនឹងមានការប៉ះទង្គិចច្រើន គាត់មិនដែលទទួលបានកាតក្រហមសូម្បីតែ១ដង។ 
Philipp Lahm 
Philipp Lahm 
  • 5.   កីឡាករ Gary Lineker គាត់ធ្លាប់ជាអតីតកីឡាកររបស់ក្រុម Leicester, Everton, Barcelona, Spurs និង Nagoya Grampus។ ជាខ្សែប្រយុទ្ធកណ្ដាលដ៏មានចិត្តត្រជាក់ រយៈពេល១៨ឆ្នាំក្នុងពិភពបាល់ទាត់លោក មិនដែលស្គាល់រសជាតិកាតក្រហមម្ដងនោះទេ។
Gary Lineker 
Gary Lineker 

ប្រភពsportskeeda

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T