គួរឲ្យគោរពមែន! Hazard បដិសេធផ្លាស់ទៅក្លិបយក្សអាល្លឺម៉ង់ ព្រោះតែហេតុផលរសើបជាមួយមនុស្សម្នាក់

//s5.kh1.co/1c/1c2487644ec6324cb6b74b5073264661c6733fbb.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កីឡាករជម្រើសជាតិប៊ែលហ្សិក Eden Hazard បានបដិសេធឱកាសក្នុងការផ្លាស់ពី Chelsea មកលេងឲ្យ Bayern Munich ដោយសារតែមិនចង់ប្រកួតប្រជែងកេរ្តិ៍ឈ្មោះជាមួយនឹងប្អូនប្រុសបង្កើតរបស់គេ Thorgan Hazard ដែលកំពុងលេងនៅលីគអាល្លឺម៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eden Hazard និង Thorgan Hazard
Eden Hazard និង Thorgan Hazard

Eden Hazard ធ្លាប់ត្រូវបានក្លិបជើងឯកក្របខណ្ឌ Bundesliga ទាក់ទងនាំយកមកលេងនៅទឹកដីអាល្លឺម៉ង់កាលពីរដូវកាលមុន ពោលគឺមុនពេលដែលគេផ្លាស់ទៅ Real Madrid ប៉ុន្តែកីឡាករវ័យ២៨ឆ្នាំរូបនេះបានបដិសេធ។

ប្រាប់នៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន the Atletic អតីតមិត្តរួមក្រុមរបស់ Eden Hazard កីឡាករ Rob Green បានឲ្យដឹងថា Hazard បានច្រានចោលការផ្លាស់មកលេងនៅក្របខណ្ឌ Bundesliga ដោយហេតុផលថាប្អូនប្រុសបង្កើតរបស់គេកំពុងប្រកបអាជីពនៅទីនោះ ដូច្នេះគេមិនចង់ទៅប្រជែងគ្នាជាមួយប្អូនប្រុសរបស់គេនោះទេ។

គួររម្លឹកដែរថា នៅពេលនោះប្អូនប្រុសរបស់គេ Thorgan Hazard កំពុងលេងឲ្យ Borussia Monchengladbach ប៉ុន្តែពេលនេះគេកំពុងលេងឲ្យ Buorrisa Dortmund ក្រោយផ្លាស់កាលពីរដូវក្ដៅកន្លងទៅ ក្នុងតម្លៃខ្លួន ២៥.៥លានអឺរ៉ូ។ គិតមកត្រឹមពេលនេះ Thorgan ចូលលេងឲ្យ Dortmund បានចំនួន២៣ប្រកួត និងអាចរកគ្រាប់បាល់បាន៤គ្រាប់ និង Assists បាន៨ដងផងដែរ ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ។

កីឡាករ Thorgan Hazard
កីឡាករ Thorgan Hazard

ងាកមកមើល Eden Hazard ឯណេះវិញ ក្រោយចំណាយរយៈ៧ឆ្នាំជាមួយតោខៀវ Chelsea ក៏បានសម្រេចចាកចេញទៅទឹកដីអេស្ប៉ាញចូលរួមជាមួយ Real Madrid កាលពីរដូវក្ដៅអមដោយទឹកប្រាក់នៃការផ្ទេរ ១០០លានអឺរ៉ូ៕

កីឡាករ Eden Hazard
កីឡាករ Eden Hazard
Eden Hazard និង Thorgan Hazard
Eden Hazard និង Thorgan Hazard

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T