ខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅគ្រប់រដូវកាល

//s5.kh1.co/dc/dc4dd7bd72ae123705224a0d019b27a561880c1e.jpg
Khmerhome

 ២៧-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=487,q=100/dc/dc4dd7bd72ae123705224a0d019b27a561880c1e.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពត៖ ខេត្តកំពតស្ថិតនៅភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលមានអាកាស ធាតុអំណោយផលគួរជាទីរមណីយ ដល់ការសម្រាកលម្ហែកម្សាន្តរបស់ភ្ញៀវទេសចរនៅគ្រប់រដូវកាល។

ខណៈដែលវិស័យទេសចរណ៍កំពុងមានការរីកចម្រើនជាលំដាប់នោះ ខេត្តកំពតក៏មានកន្លែងស្នាក់នៅ និងសេវាកម្មជាច្រើនសម្បូរបែបផងដែរ ក្នុងនោះមានដូចជាសណ្ឋាគារ បឹងហ្គាឡូ និងផ្ទះសំណាក់ជាដើម ដែលមានចំនួនសរុប ២៦៥កន្លែង ស្មើនឹង ៣,៥៨៥បន្ទប់ ជាមួយនឹងការរៀបចំបានយ៉ាងត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

https://s5.kh1.co/__image/w=650,h=366,q=100/36/36231dd4a842c8b6aafa03ad4b4bb29054a26d4b.jpg

បច្ចុប្បន្ន សេវាកម្មស្នាក់នៅទេសចរណ៍ភាគច្រើននៅខេត្តកំពត បានហ្នឹងកំពុងឈានដល់ការរៀបចំអាជីវកម្មរបស់ខ្លួនស្របតាមបរិបទ «ស្អាត និងបៃតង» ដែលបានគិតបន្ថែមជាមួយកិច្ចការពារបរិស្ថាន ការចូលរួមទទួលខុសត្រូវសង្គម និងការបែងចែកប្រកបដោយសមធម៌។ មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅក្នុងខេត្តកំពត បានគិតគូរយកចិត្តទុកដាក់លើការរៀបចំសោភ័ណភាព ណ្ដាប់ធ្នាប់ និងអនាម័យ ព្រមជាមួយគ្នានោះ ក៏បានរៀបចំតាំងបង្ហាញបញ្ជីរាយនាមសេវាកម្ម ការយកចិត្តទុកដាក់លើការពង្រឹង គុណភាពសេវាកម្ម និងការថែរក្សាអនាម័យបរិស្ថានទាំងក្នុងនិងក្រៅបរិវេណអាជីវកម្ម ពិសេសបានពង្រឹងការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរផងដែរ។ បន្ថែមពីនេះ គ្រប់អាជីវកម្មក៏បានយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខសុវត្ថិភាពនៃការស្នាក់នៅ ការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក និងការរៀបចំឯកសណ្ឋានសម្រាប់បុគ្គលិកគ្រប់គ្នាផងដែរ.

https://s5.kh1.co/__image/w=650,h=366,q=100/ed/edf1daa56719a94235f8c17e39a44d78d4a13c86.jpg

ខេត្តកំពតបានប្រែក្លាយ ពីខេត្តដែលអន់ជាងគេកាលពីពេលមុន ហើយបានវិវត្តន៍ខ្លួនទៅជាខេត្តដ៏មានសក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត។ ជាការថ្លែងរបស់ សម្ដេច ហ៊ុន នាពេលបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»​ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

https://s5.kh1.co/__image/w=650,h=487,q=100/dc/dc4dd7bd72ae123705224a0d019b27a561880c1e.jpg

នៅក្នុងពិធីខាងលើ សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តកំពត។ សម្តេច ក៏បានរម្លឹក ថាមកដល់ឆ្នាំ២០០៧ កំពតគឺជាខេត្តដែលអន់ជាងគេ ហើយក៏ជាខេ ត្តដែលមានការផ្លាស់ប្តូរចៅហ្វាយខេត្តច្រើនជាងគេ ពីព្រោះពេលនោះកំពតមិនទាន់មានការអិវឌ្ឍអ្វីឡើយ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T