កែវយឹតអវកាសរបស់អង្គការណាសាថតបានរូបភាពពពកដែលហាក់ដូចជាកំពុងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងលំហ

//s5.kh1.co/6b/6bdddab0ba3cd07d3d0a4885a8df72ceec82ed7f.jpg
បច្ចេកវិទ្យា

 ២៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កែវយឹតអវកាស Spitzer របស់អង្គការណាសាបានចាប់យករូបភាពដ៏សម្បើមមួយនៃការប្រមូលផ្ដុំឧស្ម័ននិងធូលីដែលលាតសន្ធឹងរហូតដល់៥០០ឆ្នាំពន្លឺដើម្បីឆ្លងកាត់។ ពន្លឺដែលចេញពីពពកម៉ូលេគុល Perseus មើលទៅដូចជាភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែតាមពិតវាគ្រាន់តែជាកាំរស្មីអាំងប្រាដែលបានពីធូលីក្ដៅតែប៉ុណ្ណោះ។ ពពកនេះផ្ទុកនូវឧស្ម័ននិងធូលីដែលមានម៉ាស់ធំជាងព្រះអាទិត្យរហូតដល់១០,០០០ដង ហើយវាបានទាក់ទាញដល់ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពបណ្ដុំឧស្ម័ននិងធូលីដែលលាតសន្ធឹងរហូតដល់៥០០ឆ្នាំពន្លឺដើម្បីឆ្លងកាត់
រូបភាពបណ្ដុំឧស្ម័ននិងធូលីដែលលាតសន្ធឹងរហូតដល់៥០០ឆ្នាំពន្លឺដើម្បីឆ្លងកាត់

ទីភ្នាក់ងារអវកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៩ ខែធ្នូនេះថាកញ្ចុំផ្កាយដូចជាចំណុចដែលភ្លឺនៅជិតផ្នែកខាងឆ្វេងនៃរូបភាពបានបង្កើតពន្លឺឲ្យកាន់តែច្បាស់ និងបំភ្លឺពពកដែលព័ទ្ធជុំវិញឲ្យមើលទៅដូចជាព្រះអាទិត្យកំពុងបញ្ចេញរស្មីកាត់ពពកនាពេលថ្ងៃលិចអីចឹង។ យោងតាមអង្គការណាសាបានឲ្យដឹងថាភាគច្រើននៃធូលីដែលបានឃើញនៅក្នុងរូបភាពបញ្ចេញពន្លឺតិចតួចមើលមិនសូវច្បាស់នោះទេ ប៉ុន្តែយើងនឹងឃើញពន្លឺវាច្បាស់តាមរយៈការសង្កេតតាមកាំរស្មីអាំងប្រារបស់កែវយឹតអវកាស Spitzer៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T