ក្ដុកក្ដួលណាស់! តារា២ដួង ស្រក់ទឹកភ្នែកលើឆាក ដោយសារបុរសម្នាក់ (មានវីដេអូ)

//s5.kh1.co/12/126f61ddc7dcc6dfbbd512e0c83aa38322ee7008.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញ បណ្ដាញសង្គមហ្វេសប៊ុក តាមរយៈវីដេអូមួយ ដែលបេក្ខជន ឈ្មោះថា ណុប វណ្ណៈ បានចូលប្រឡងប្រជែងក្នុងកម្មវិធី Mic On The Debt Off ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះដែរ ជាការប្រឡងប្រជែង យកសមត្ថភាពសម្លេង បូករួមនឹងបេក្ខជនត្រូវមកពីគ្រួសារទីទ័លលំបាក និងជាប់បំណុលជាដើម ដើម្បីប្រកួតប្រជែង យកទឹកប្រាក់ទៅដោះបំណុល។ ដោយឡែក សម្រាប់បេក្ខជន វណ្ណៈ បានធ្វើឲ្យកម្មវិធីទាំងមូល មានភាពសោកសៅក្រៃលែង ក្រោយពីបានស្ដាប់ទុក្ខលំបាករបស់រូបលោក ដែលផ្ដើមចេញពី ក្មេងរើសអេតចាយម្នាក់ប៉ុណ្ណោះ។

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនេះគឺ បេក្ខជនរូបនេះ បានធ្វើឲ្យគណកម្មការ គឺ អ្នកនាង ទូច ស្រីល័ក្ខ និងពិធីករ លោក ជា វណ្ណារិទ្ធ ទប់អារម្មណ៍មិនបាន សម្រក់ទឹកភ្នែកឥតឈប់ នៅពេលបានដឹងពីទុក្ខសោក របស់រូបគេ។

យ៉ាងណាមិញ បើមើលតាមរយៈវីដេអូនោះដែរ ពិតជាបង្កប់ដោយរឿងរ៉ាវទុក្ខសោក គួរឲ្យអាណិតខ្លាំងណាស់ ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម ចែករំលែកពេញបណ្ដាញសង្គម៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ណុប វណ្ណៈ
ណុប វណ្ណៈ
ជា វណ្ណារិទ្ធ សម្រក់ទឹកភ្នែក
ជា វណ្ណារិទ្ធ សម្រក់ទឹកភ្នែក
ទូច ស្រីល័ក្ខ សម្រក់ទឹកភ្នែក
ទូច ស្រីល័ក្ខ សម្រក់ទឹកភ្នែក
ទូច ស្រីល័ក្ខជា វណ្ណារិទ្ធ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T